Top Ad unit 728 × 90

អត្ថបទថ្មីៗ

randomposts

ដូចដែលមនុស្សបានគិត

តើ ចេមស៍ អែលឡិន​(James Allen) ជានណា ??
ទោះបីជាសៀវភៅរបស់លោកមានចំណងជើងថា ដូចដែលមនុស្សបានគិតបាន
បណ្តុះនូវគំនិតដល់មនុស្សរាប់លាននាក់ជុំវិញពិភពលោក ដែលជាបុព្វហេតុដ៏ចំបងក្នុងការផ្តួចផ្តើមនូវវិស័យ
កែលំអខ្លួនក៏ដោយ មានរឿងរាវតិចតួចណាស់ដែលគេដឹងអំពីលោកចេមស៍ ជាអ្នកនិពន្ធសៀវភៅនេះ។

James-Allen (1864-1912)
លោកកើតនៅរដ្ឋ ឡេសេស្ទ័រ ប្រទេសអង់គ្លេសក្នុងឆ្នាំ 1864
ហើយបានបំរើការងារជាលេខាផ្ទាល់នាយកសាជីវកម្មដ៏ធំមួយរបស់អង់គ្លេសរហូតដល់ឆ្នាំ1902។​ នៅពេលលោកមានអាយុ38ឆ្នាំលោកបានចូលនិវត្តន៍ពីការងារទៅនិពន្ធសៀវភៅវិញ ហើយលោកជាមួយភរិយាបានផ្លាស់ទៅនៅផ្ទះខ្ទមតូចមួយក្នុងភូមិ អ៊ីហ្រ្វាខុមនៃប្រទេសអង់គ្លេស។ គាត់សរសេរសៀវភៅបាន20ក្បាលមុនពេលលោកទទួលមរណភាពក្នុងអាយុ 48​ ឆ្នាំ (1912)

សៀវភៅ ដូចដែលមនុស្សបានគិត បានជះឥទ្ធិពលលើអ្នកនិពន្ធជាច្រើននាសម័យនោះដូចជា Norman Vincent Peale, Earl Nightingale, Denis Waitley និង Tony Robbins ។

ស្នាដៃមួយក្បាលតូចរបស់គាត់នេះ ត្រូវបានបកប្រែជាភាសាសំខាន់ៗចំនួនប្រាំដែលបានធ្វើឲអ្នកអានរាប់លាននាក់ទទួលស្គាល់ថា ចក្ខុវិស័យរបស់មនុស្សអាចក្លាយជាការពិតបាន​ តាមរយៈឥទ្ធិពលនៃគំនិត ។

សៀវភៅមួយក្បាលតូចនេះ ដែលជាលទ្ធផលនៃការត្រិះរិះពិចារណានិងបទពិសោធន៍ គឺមិនមែនជាការ
ពិភាក្សាលំអិតអំពីប្រធានបទឥទ្ធិពលនៃគំនិតទេ។ វាជាការផ្តល់នូវយោបល់ ច្រើនជាងការពន្យល់លំអិត
ដោយក្នុងគោលបំណងជំរុញទឹកចិត្តបុរស និងស្រ្តីគ្រប់រូបកាយអោយស្វែងយល់ និងដឹងនូវការពិតថា
ខ្លួនគេផ្ទាល់ គឺជាអ្នកបង្កើតខ្លួនគេ តាមរយៈគុណធម៌នៃគំនិត ដែលគេជ្រើសរើស និងជំរុញអោយមាន
ឡើង ហើយថាគំនិត គឺជាកំពូលអ្នកប្រឌិត ទាំងអកប្បកិរិយាខាងក្នុង និងកាលៈទេសៈខាងក្រៅ ។

ចេមស៍ អែលឡិន
James Allen
ដូចដែលមនុស្សបានគិត Reviewed by ញឹប សុខឡា on 12:14 PM Rating: 5
© រក្សាសិទ្ធិដោយ៖ Kh Voice: សំឡេងនៃជិវិត 2017 - 2018

Contact Form

Name

Email *

Message *

Powered by Blogger.