Top Ad unit 728 × 90

អត្ថបទថ្មីៗ

randomposts

គំនិត និងអាកប្បកិរិយា

ដូចដែលមនុស្សបានគិត គំនិត និងអាកប្បកិរិយា

ដូចដែលមនុស្សបានគិត មិនត្រឹមតែនិយាយពីសារជាតិរបស់មនុស្សទាំងស្រុងនោះទេប៉ុន្តែថែមទាំងរាប់បញ្ចូលយ៉ាង ទូលំទូលាយនូវរាល់លក្ខខ័ណ្ឌ និងកាលៈទេសៈនៅក្នុងឆាកជីវិតរបស់ មនុស្សទៀតផង។ ធាតុពិត មនុស្សគឺជាអ្វីដែលគេគិត ជាអាកប្បកិរិយា ដែលជាការបូកបញ្ចូលគ្នាទាំង ស្រុងនូវគំនិតទាំងអស់របស់គេ ។

រុក្ខជាតិដុះឡើងដោយសារគ្រាប់ពូជ ហើយមិនអាចដុះដាលបាន ឡើយបើគ្មានគ្រាប់ពូជ ដូច្នោះហើយរាល់អំពើទាំងអស់របស់មនុស្ស គឺកើតឡើងដោយសារគ្រាប់ពូជនៃគំនិតដែលលាក់ទុកនៅខាងក្នុង ហើយអំពើទាំងនោះមិនអាចលេចឡើងជារូបរាងបានទេ បើគ្មាន គ្រាប់ពូជគំនិតទេនោះ។ ទ្រឹស្តីនេះទាក់ទងស្មើគ្នាទៅនឹងអំពើទាំងឡាយណាដែលគេហៅថា កើត ឡើងដោយឯកឯង ហើយមិនបានត្រិះរិះគិតជាមុន និងអំពើទាំងឡាយណា ដែលបង្កើតឡើងដោយ ចេតនា។

អំពើគឺជាផ្កានៃគំនិត ហើយសេចក្តីរីករាយ និងសេចក្តីឈឺចាប់គឺជាផ្លែរបស់វា ដូច្នោះហើយមនុស្ស ម្នាក់ តែងតែទទួលបានផ្លែផ្អែម និងចត់ល្វីងទៅតាមកាដាំដុះនូវអំពើរបស់ខ្លួនផ្ទាល់។ គំនិតនៅក្នុង ខួរក្បាលបានបង្កើតមនុស្សយើង ហើយសារជាតិរបស់មនុស្ស គឺត្រូវបានស្ថាបនា និងបង្កើតឡើង ដោយគំនិត។ ប្រសិនបើនៅក្នុងខួរក្បាលមនុស្សម្នាក់ មានផ្ទុកទៅដោយគំនិតអាក្រក់ នោះសេចក្តីឈឺ ចាប់ក៏នឹងតាមមកពីក្រោយដូចជាកង់រទេះអញ្ចឹងដែរ នោះជាការពិតណាស់ ។

មនុស្សគឺជាការលូតលាស់មួយដោយសាច្បាប់ ហើយមិនមែនជាការបង្កើតឡើងដោយសារឩបាយកល
នោះទេ ហើយបុព្វហេតុ និងឥទ្ធិពលគឺមានលក្ខណៈដាច់ខាត និងមិនផ្លាស់ប្តូរនៅក្នុងពិភពគំនិត ដូចគ្នា
នៅក្នុងពិភពរូបធាតុដែលយើងអាចមើលឃើញដែរ។ អកប្បកិរិយាថ្លៃថ្នូរ ហើយមានលក្ខណៈដូចព្រះ
គឺមិនមែនជាវត្ថុសម្បទាន ឫកើតឡើងដោយចៃដន្យនោះទេ ប៉ុន្តែវាគឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងក្នុង
ការគិតដ៏ត្រឹមត្រូវ និងជាឥទ្ធិពលនៃការស្រឡាញ់គំនិតដូចព្រះ។ ដូចគ្នាដែរអកប្បកិរិយាមិនថ្លៃថ្នូរ ហើយ
មានលក្ខណៈដូចសត្វ គឺជាលទ្ធផលនៃការចិញ្ចឹមទុកក្នុងចិត្តជានិច្ចនិរន្តនូវគំនិតលុតក្រាបបៀតបៀន
និងថោកទាប។

មនុស្សត្រូវបានបង្កើតឡើងឫបំផ្លាញទៅវិញដោយសារមនុស្សខ្លួនឯងផ្ទាល់។ ដោយការប្រើប្រាស់នូវគំនិត
មនុស្សអាចបង្កើតនូវអាវុធប្រល័យ ដែលទីបំផុតបំផ្លាញខ្លួនគាត់ផ្ទាល់ដោយអាវុធនោះ ។ មនុស្សក៏អាច
ច្នៃប្រឌិតនូវឩបករណ៍ដ៏ទំនើប ដែលគាត់ប្រើដើម្បីស្ថាបនាស្ថានសួគ៌នៃសេចក្តីសប្បាយរីករាយ កំលាំង
និងសន្តិភាព។ ដូច្នោះហើយដោយការជ្រើសរើសគំនិតដ៏ត្រឹមត្រូវ និងការអនុវត្តន៍ពិតប្រាកដទៅ
តាមគោលគំនិត មនុស្សនឹងឡើងខ្ពស់ទៅដល់ភាពល្អឥតខ្ចោះប្រៀបដូចព្រះ ។ ផ្ទុយទៅវិញ ដោយការ
ប្រើប្រាស់ និងកាអនុវត្តន៍ផ្ទុយពីគំនិត មនុស្សនឹងធ្លាក់ចុះទៅដល់កំរិតក្រោមសត្វទៅទៀត។ គ្រប់ប្រភេទនៃអកប្បកិរិយាគឺស្ថិតនៅចន្លោះរវាងកំរិតផ្ទុយគ្នាស្រឡះទាំងពីរនេះ ហើយមនុស្សគឺជា
ការបង្កើត និងជាអ្នកគ្រប់គ្រងលើអកប្បកិរិយាទាំងនោះ។

ក្នុងចំណោមការពិតទាំងអស់ទាក់ទងទៅនឹងទឹកចិត្ត ដែលត្រូវបង្កើតឡើង និងបង្ហាញអោយឃើញនៅក្នុង
សម័យកាលនេះ គឺគ្មានការពិតមួយណាដែលគួរឱយរីករាយឫដែលផ្តល់នូវផ្លែផ្កាជោគជ័យ និងទុកចិត្ត
ជាងការពិតដែលថាមនុស្សគឺជាអ្នកគ្រប់គ្រងបញ្ជាគំនិត គឺជាអ្នកបង្កើតទ្រង់ទ្រាយអកប្បកិរិយាហើយជា
អ្នកធ្វើនិងកំណត់នូវរូបសណ្ឋានរបស់លក្ខខ័ណ្ឌ បរិស្ថានជុំវិញខ្លួន និងជោគវាសនា ។ ក្នុងថានៈជាសត្វ
លោកដែលតំណាងឲអំណាច បញ្ញា និងសេចក្តីស្រឡាញ់ ហើយដែលជាម្ចាស់នៃគំនិតរបស់ខ្លួនផ្ទាល់
មនុស្សមានកូនសោរដែលអាចដោះស្រាយនូវរាល់ស្ថានការណ៍ដែលកើតឡើង ហើយអាចធ្វើអោយខ្លួន
របស់គាត់ក្លាយទៅជាអ្វីដែលគាត់ប្រាថ្នាចង់បាន។

ជានិច្ចកាលមនុស្សគឺជាចៅហ្វាយនាយ ទោះបីជាស្ថិតនៅក្នុងស្ថានភាពដាច់សង្វេគ និងទន់ខ្សោយបំផុត
ក៍ដោយ។ ប៉ុន្តែនៅក្នុងភាពទន់ខ្សោយនិងទ្រុឌទ្រោមរបស់ខ្លួន មនុស្សគឺជាចៅហ្វាយម្នាក់ដ៏ចោលម្សៀត
ដែលគ្រប់គ្រង ធនធានរបស់ខ្លួនមិនបាន។ នៅពេលដែលគាត់ត្រិះរិះពិចារណាអំពីស្ថានភាពរបស់ខ្លួនគាត់
ហើយខិតខំស្វែងរកច្បាប់ដែលបង្កើតខ្លួនគាត់មក ពេលនោះគាត់ក្លាយទៅជាចៅហ្វាយដ៏ឆ្លាតវៃ ដោយដឹក
នាំកំលាំងថាមពលរបស់គាត់ប្រកបដោយបញ្ញា ហើយកែច្នៃគំនិតរបស់ខ្លួនអោយចេញទៅជាលទ្ធផលប្រ
កបដោយផ្លែផ្កា។ បែបនេះគេហៅថាចៅហ្វាយប្រកបដោយមនសិកាខ្ពស់ ដូច្នោះហើយមនុស្សអាចក្លាយ
ទៅជាច្បាប់គ្រប់គ្រងគំនិត ដោយការសិក្សាស្វែងយល់អោយដឹងនូវអំពើរបស់ខ្លួនគាត់ ។ កាដឹងនេះ គឺជា
ការអនុវត្តន៍ ការធ្វើវិភាគដោយខ្លួនឯង និងជាបទពិសោធន៍ទាំងស្រុង ។

មានតែការខិតខំប្រឹងស្វែង និងជីករកប៉ុណ្ណោះទើបយើងទទួលបានមាស និងពេជ្រ ហើយមនុស្សអាចនឹង
រកឃើញនូវគ្រប់ការពិតទាំងអស់ដែលទាក់ទងនឹងខ្លួនគាត់ ប្រសិនបើគាត់ជីកអោយជ្រៅទៅក្នុងរណ្តៅនៃ
គំនិតរបស់គាត់ដើម្បីសិក្សាស្វែងយល់។ 

ដោយមនុស្សជាអ្នកបង្កើតនូវអកប្បកិរិយា ជាអ្នកកំណត់នូវរូបសណ្ឋាននៃឆាកជីវិត និងជាអ្នកស្ថាបនានូវជោគវាសនាខ្លួន គាត់ប្រាកដជាអាចបង្ហាញអោយឃើញ គ្រប់ គ្រង និងផ្លាស់ប្តូរគំនិតរបស់គាត់ ដែលជះលទ្ធផលលើខ្លួនគាត់ផ្ទាល់ លើអ្នកដ៏ទៃ លើឆាកជីវិត និងកាលៈ ទេសៈរបស់គាត់ ហើយដែលតភ្ជាប់គ្នារវាងបុព្វហេតុ និងលទ្ធផលដោយការអនុវត្តន៍ និងស៊ើបអង្កេតយ៉ាង អត់ធ្មត់ ហើយដោយការប្រើប្រាស់នូវគ្រប់បទពិសោធន៍របស់គាត់ សូម្បីតែរឿងដែលមានសារៈសំខាន់ តិចបំផុត និងព្រឹត្តិការណ៍ដែលកើតឡើងរាល់ថ្ងៃ ជាមធ្យោបាយដើម្បីយល់ដឹងអំពីខ្លួនឯង ដែលជាការយល់ឃើញ ជាគតិបណ្ឌិត និងជាអំណាច ។

ក្នុងទិសដៅនេះច្បាប់គឺមានលក្ខណៈដាច់ខាតដែលថា អ្នកដែលបានស្វែងរកគឺបានឃើញ ហើយទ្វានឹងបើកអោយអ្នកដែលបានគោះ ។ គឺដោយការព្យាយាមអត់ ធ្មត់អនុវត្ត និងការទទូចចង់ដឹងគ្មានទីបញ្ចប់តែប៉ុណ្ណោះទើបមនុស្សអាចចូលទៅដល់ច្រកទ្វានៃប្រាសាទ ចំណេះដឹងបាន ។
គំនិត និងអាកប្បកិរិយា Reviewed by ញឹប សុខឡា on 12:33 PM Rating: 5
© រក្សាសិទ្ធិដោយ៖ Kh Voice: សំឡេងនៃជិវិត 2017 - 2018

Contact Form

Name

Email *

Message *

Powered by Blogger.