Top Ad unit 728 × 90

អត្ថបទថ្មីៗ

randomposts

បងធំចិនចេញមុខហាម កូរ៉េខាងជើង កុំអោយកុំឲ្យរពិសដៃធ្វើតេស្តនុយក្លេអ៊ែរ ឬមីស៊ីលទៀត

ប្រមុខការទូតចិនបានថ្លែងថា កូរ៉េខាងជើងគួរតែបញ្ឈប់រាល់​ផែនការបាញ់​សាកល្បងអាវុធ​នុយក្លេអ៊ែរ និងមីស៊ីល ដើម្បីសុវត្ថិភាពខ្លួនឯ​ង។ ព្រោះថាការរពិសដៃធ្វើតេស្តនុយក្លេអ៊ែរ ឬមីស៊ីលរបស់កូរ៉េខាងជើង​ បានបង្ករអោយមានការមិនពេញចិត្ត​ជាច្រើនក្នុងចំណោមមេដឹកនាំ​កំពូលៗរបស់ប្រទេសមហាអំណាច ជាពិសេសគឺមហាអំណាចអាមេរិក។

ក្រោយពីការវាយប្រហារទៅលើប្រទេសស៊ីរីរួមមក អាមេរិកហាក់មិនមានគំរោងដោះស្រាយដោយសន្តិវិធី ជាមួយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងទៀតនោះទេ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរដ្ឋចិន Global Times នៅព្រឹកថ្ងៃពុធ ទី១២ ខែមេសា ឆ្នាំ២០១៧។

The Global Times នៅក្នុង​បទវិចារណកថា​របស់ខ្លួន បានលើកឡើង​ដូច្នេះថា «ការវាយប្រហារ​របស់សហរដ្ឋអាមេរិក​លើស៊ីរី គឺបានបង្ហាញថា​ លោក ត្រាំ គឺជា មនុស្សគោរព​ពាក្យសន្យា។ ដូច្នេះកូរ៉េខាងជើង​គួរតែជៀសវាង​ការប្រព្រឹត្តកំហុស​ឆ្គងណាមួយ​នៅពេលនេះ (...) ក៏ប៉ុន្តែបើកូរ៉េខាងជើង បន្តធ្វើសកម្មភាពបង្ករឿងនៅក្នុង​ខែមេសានេះ នោះទីក្រុង​ព្យុងយ៉ាង នឹងបានឃើញ​ក្រុមប្រឹក្សា​សន្តិសុខ UN អនុម័តលើ​ការដាក់ទណ្ឌកម្ម​ដ៏តឹងរ៉ឹង​បំផុតមួយ​មិនធ្លាប់ មានពីមុនមក ក្នុងនោះរួមមាន​ទំាងការដាក់កំហិត​លើការនាំចូល​ប្រេង​ ទៅកាន់កូរ៉េខាងជើង​ផងដែរ»។

គួរបញ្ជាក់ថាបើតាមអ្នកជំនាញជាច្រើន កូរ៉េខាងជើងអាចនឹងដឹកនាំការបំផ្ទុះក្បាលគ្រាប់នុយក្លេអ៊ែរ ជាលើកទី០៦ នៅថ្ងៃទី១៥ ខែមេសានេះ ជាថ្ងៃខួបកំណើតលើកទី១០៥ នៃអតីតអគ្គុទេស​កូរ៉េខាងជើង លោក គីម អ៊ីលស៊ុង (ជីតារបស់លោក គីម ជុងអ៊ុន)។ មួយវិញទៀត​ដោយសារតែការព្រួយបារម្ភ​នេះដែរ កងនាវាពិឃាតអាមេរិក​កំពុងធ្វើដំណើរ​ទៅកាន់តំបន់​ឧបទ្វីបកូរ៉េ ទន្ទឹមគ្នានឹងកូរ៉េខាងជើង​ព្រមានថា​នឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរ​ វាយប្រហារ​លើកងនាវា​ទំាងនេះ បើសិនជា​មានការឈ្លានពាន​ណាមួយលើបូរណភាព​ដែនដីរបស់ខ្លួន៕
បងធំចិនចេញមុខហាម កូរ៉េខាងជើង កុំអោយកុំឲ្យរពិសដៃធ្វើតេស្តនុយក្លេអ៊ែរ ឬមីស៊ីលទៀត

បងធំចិនចេញមុខហាម កូរ៉េខាងជើង កុំអោយកុំឲ្យរពិសដៃធ្វើតេស្តនុយក្លេអ៊ែរ ឬមីស៊ីលទៀត Reviewed by ញឹប សុខឡា on 9:49 PM Rating: 5
© រក្សាសិទ្ធិដោយ៖ Kh Voice: សំឡេងនៃជិវិត 2017 - 2018

Contact Form

Name

Email *

Message *

Powered by Blogger.