Top Ad unit 728 × 90

អត្ថបទថ្មីៗ

randomposts

ឥទ្ធិពលរបស់គំនិតទៅលើកាលៈទេសៈ

ដូចដែលមនុស្សបានគិតឥទ្ធិពលរបស់គំនិតទៅលើកាលៈទេសៈ

គេអាចប្រៀបប្រដូចខួរក្បាលរបស់មនុស្សទៅនឹងសួនច្បារមួយដែលគេអាចធ្វើការដាំដុះអោយវាឆ្លាត ឫទុកអោយវាដុះស្រេចតែចិត្តដោយគ្មានសណ្តាប់ធ្នាប់ ប៉ុន្តែមិនថាត្រូវបានគេដាំដុះឫទុកចោលនោះ ទេគឺវាត្រូវកើតចេញជាផល ។ ប្រសិនបើគេមិនបានដាក់គ្រាប់ពូជល្អទៅក្នុងវាទេ ផលគ្រាប់ដែលគ្មា ប្រយោជន៍ដ៏ច្រើនលើសលប់នឹងជ្រុះធ្លាក់ពាសពេញក្នុងនោះ ហើយនឹងបន្តបង្កបង្កើតគ្រាប់ប្រភេទដូចគ្នា នោះដ៏ច្រើនទៅទៀត ។

វាដូចគ្នានឹងអ្នកថែសួនដាំដុះនៅលើដីមួយដុំរបស់គាត់ដែរ ដោយការពារកុំឱ្យរុក្ខជាតិដែលគ្មានប្រយោជន៍ដុះនៅលើដីនោះ ហើយដាំផ្កា និងរុក្ខជាតិហូបផ្លែដែលគាត់ត្រូវការ មនុស្សអាច ថែទាំសួនគំនិតរបស់ខ្លួនដោយកំចាត់ចោលឱ្យអស់នូវគំនិតដែលខុស គ្មានប្រយោជន៍ និងដែលមិន បរិសុទ្ធ ហើយដាំដុះនូវរុក្ខជាតិដែលផ្តល់ផ្លែផ្កា គមនិតត្រឹមត្រូវសំខាន់និងបរិសុទ្ធ។

ដោយបន្តអនុវត្តតាមដំណើរខាងលើនេះ មនុស្សមិនយូរមិនឆាប់នឹងដឹងថា គាត់គឺជាកំពូលអ្នកថែទាំសួនគំនិត និងជាអ្នកតំរង់ ខួរក្បាល និងកំលាំងនៃគំនិត ក្នុងការរៀបចំអកប្បកិរិយា កាលៈទេសៈ និងជោជវាសនា។

គំនិតនិងអក្បកិរិយា គឺជាវត្ថុតែមួយ ហើយដោយសារតែអក្បកិរិយាអាចបង្ហាញអោយឃើញ និងឃើញ
ខ្លួនវាតាមរយៈបរិស្ថាន និងកាលៈទេសៈនៅជំវិញនោះ លក្ខខ័ណ្ឌខាងក្រៅរបស់ជីវិតមនុស្សម្នាក់ ជានិច្ចជា
កាលនឹងត្រូវគេមើលឃើញថាមានទំនាក់ទំនងស៊ីគ្នាទៅនឹងលក្ខណៈខាងក្នុងរបស់មនុស្សនោះ។

នេះមិនមែនមានន័យថា គ្រប់កាលៈទេសៈរបស់មនុស្សម្នាក់នៅក្នុងពេលកំណត់ណាមួយគឺជាការបង្ហាញអោយ
ឃើញនូវអកប្បកិរិយាទាំងស្រុងរបស់គាត់នោះទេ ប៉ុន្តែមានន័យថាកាលៈទេសៈទាំងនោះ គឺមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនិងធាតុសំខាន់ៗមួយចំនួនរបស់គំនិត នៅក្នុងខ្លួនរបស់គាត់ ដែល
ក្នុងគ្រានោះមានសារៈសំខាន់ខ្លាំងណាស់ ។

មនុស្សម្នាក់ៗនៅកន្លែងដែលខ្លួននៅ ទៅតាមក្រមជីវិតរបស់ខ្លួន គំនិដែលគាត់បានស្ថាបនានៅក្នុង
អកប្បកិរិយាបាននាំគាត់ទៅទីនោះ ហើយនៅក្នុងការរៀបចំឆាកជីវិត គឺមិនមានធាតុដែលកើតឡើងដោយ
ចៃដន្យនោះទេ ប៉ុន្តែផ្ទុយទៅវិញអ្វីៗទាំងអស់សុទ្ធតែជាលទ្ធផលនៃក្រមច្បាប់មួយដែលមិនអាចរំលោភ
បំពានបានទេ ។ រឿងនេះពិតណាស់សំរាប់ទាំងអ្នក ដែលមានអារម្មណ៍ថា មិនចុះសំរុង ជាមួយនឹង
បរិស្ថានជុំវិញខ្លួនរបស់គេ និងាអ្នកដែលមានការសប្បាយចិត្តនឹងបរិស្ថានជុំវិញខ្លួន ។ 

ក្នុងនាមជាសត្វលោកមួយប្រភេទដែលមានភាពវិវឌ្ឍន៍រីកចំរើន មនុស្សនៅកន្លែងដែលគេនៅ ដែលគេអាចដឹងថាគេអាចរស់នៅធំធាត់ឡើង ហើយខណៈដែលគាត់ចេះនូវមេរៀនផ្លូវចិត្ត ដែលកាលៈទេសៈមានសំរាប់គាត់ មេរៀននោះក៏ផុតរលត់ទៅវិញ ហើយបន្សល់ទុកកន្លែងសំរាប់កាលៈទេសៈផ្សេងៗទៀត ។

មនុស្សត្រូវបានបង្ខិតបង្ខំដោយកាលៈទេសៈដរាបណាគាត់ជឿជាក់ថាខ្លួនគាត់ គឺជាសត្វលោកដែល
តំណាងអោយលក្ខខ័ណ្ឌខាងក្រៅនោះ ប៉ុន្តែនៅពេលដែលគាត់យល់ច្បាស់ថា គាត់គឺជាកំលាំងឥទ្ធិពល
មួយ ដែលមានសមត្ថភាពក្នុងការប្រឌិត ហើយថា គាត់អាចយកដី និងគ្រាប់ពូជនៃជីវិតរបស់គាត់ចេញ
អោយផុតពីកន្លែងដែលកាលៈទេសៈដុះឡើងនោះ គាត់នឹងក្លាយជាមនុស្សដែលអាចធ្វើជាម្ចាស់លើខ្លួន
ឯងបាន។ 

ដោយថាកាលៈទេសៈដុះចេញពីគំនិត មនុស្សម្នាក់ដឹងច្បាស់ថា អ្នកណាអាចអនុវត្តការគ្រប់គ្រង និងបរិសុទ្ធកម្មដោយខ្លួនឯង ពីព្រោះគាត់នឹងឃើញថា ការកែប្រែនៅក្នុងកាលៈទេសៈរបស់គាត់គឺមានទំនាក់ទំនងយ៉ាងជាក់ច្បាស់ជចាមួយនឹងលក្ខណៈផ្លស់ប្តូរគំនិតរបស់គាត់ ។

វាពិតណាស់ថា នៅពេលដែលមនុស្សម្នាក់បូជាយ៉ាងស្មោះស្ម័គ្រ ដើម្បីកំចាត់ចោលនូវកង្វះខាតនៅក្នុង
អកប្បកិរិយារបស់ខ្លួនហើយធ្វើអោយបានលឿននិងកត់សំគាល់នូវការវិវត្តន៍ គាត់នឹងឆ្លងកាត់ការប្រែប្រួល
តៗគ្នាយ៉ាងលឿន ។ គ្រាប់ពូជគំនិតដែលគេបានសាបព្រួស ឫដែលគេធ្វើអោយជ្រុះទៅក្នុងខួរក្បាល
ហើយចាប់ឫសនៅទីនោះ នឹងបង្កបង្កើតកូនចៅ ដែលមិនយូរមិនឆាប់នឹងចេញផ្កាទៅជាអំពើ ហើយមាន
ផ្លែទៅជាឱកាសនិងកាលៈទេសៈ ។ 

គំនិតល្អមានផ្លែល្អ ចំណែកឯគំនិតអាក្រក់មានផ្លែអាក្រក់ ។ ពិភពខាងក្រៅនៃកាលៈទេសៈ បង្កើតរូបរាងរបស់វាទៅជាពិភពខាងក្នុងនៃគំនិត ហើយទាំងលក្ខខ័ណ្ឌខាងក្រៅដែលសម និងមិនសមតាមចិត្ត គឺជាកត្តាដែលជំរុញអោយមានអំពើល្អនៃបុគ្គលនៅទីបំផុត ។​ ក្នុងមានជាអ្នកប្រមូលផលនូវដំណាំរបស់ខ្លួនឯងផ្ទាល់ មនុស្សទទួលបាននូវបទពិសោធន៍ទាំងសេចក្តីឈឺចាប់ និងសុខសប្បាយរីករាយ ។

ក្រោយពីអោយសេចក្តីប្រាថ្នា មហិច្ឆតា និងគំនិតដែលដក់ជាប់នៅខាងក្នុង គ្របដណ្តប់លើខ្លួនគាត់ (ដោយស្វែងរកក្តីសង្ឃឹមដោយឥតអំពើនៃការស្រមើស្រមៃដែលមិនបរិសុទ្ធ ឬដោយដើរឥតងាករេតាមផ្លូវ
នៃការខិតខំព្យាយាមយ៉ាងខ្លាំង) មុនស្សនៅទីបំផុតក៏ទៅដល់ចំនុចបានជាផ្លែផ្កានៅក្នុងលក្ខខ័ណ្ឌខាងក្រៅ
នៃជីវិតរបស់គាត់ ។ 

ក្រិតក្រមនៃការលូតលាស់ និងការកែតំរូវ នឹងទទួលបាននៅគ្រប់ទីកន្លែង ។ មនុស្សមិនដើរទៅចូលផ្ទះជនអនាថា ឬទៅចូលពន្ធនាគារតាមការគាបសង្កត់របស់ជោគវាសនា ឬកាលៈទេសៈនោះឡើយ ប៉ុន្តែនតាមផ្លូវនៃគំនិតលត់ក្រាប និងសេចក្តីប្រាថ្នាដ៏ថោកទាប និងដ៏កំសាក ។

មនុស្សដែលមានគំនិតបរិសុទ្ធមិនធ្លាក់ទៅក្នុងបទឧក្រិដ្ឋដោយសារការគាបសង្កត់ពីសំណាក់កំលាំងខាង
ក្រៅភ្លាមៗនោះទេ គឺគំនិតឧក្រិដ្ឋត្រូវបានចិញ្ចឹមទុកនៅក្នុងចិត្តដោយសំងាត់ជាយូរមកហើយៗឱកាសបាន
បង្ហាញឱ្យឃើញនូវអំណាចរបស់វា ។ កលៈទេសៈ មិនអាចធ្វើអ្វីមនុស្សបានទេ វាគ្រន់តែបង្ហាញគាត់ឱ្យ
ឃើញច្បាស់ពីអំពើខ្លួនគាត់ផ្ទាល់ ។ 

មិនមានលក្ខខ័ណ្ឌបែបនេះអាចកើតមានទៅរួចនោះទេ ដែលថាការធ្លាក់ចុះទៅរកអំពើអាក្រក់ហើយ ហើយសេចក្តីឈឺចាប់របស់វានៅឆ្ងាយដោយឡែកពីការធ្លាក់ចុះទៅរកអំពើអាក្រក់ ឬថា ការឡើងខ្ពស់ទៅរកអំពើគុណធម៌ និងសេចក្តីសុខដ៏បរិសុទ្ធរបស់វាកើតមានដោយមិនចាំបាច់ខិតខំបន្តដាំដុះនូវសេចក្តីប៉ងប្រាថ្នាប្រកបដោយគុណធម៌នោះ ហេតុដូច្នោះមនុស្សដែលជាអទិទេពនិងជាម្ចាស់នៃគំនិតគឺជាអ្នកបង្កើតអោយទៅជារូបគាត់ និងជាអ្នកបង្កើតទ្រង់ទ្រាយ និងជាអ្នកតាក់តែងបរិស្ថានជុំវិញខ្លួន ។

ទោះបីជានៅពេលដែលមនុស្សទើបចាប់កំណើតមកក៏ដោយ គឺសារជាតិគំនិតរបស់មនុស្សកើតចេញមក
ដោយខ្លួនឯង ហើយនៅគ្រប់ជំហាននៃការធ្វើដំណើរនៅលើភពផែនដី វាក៏ចាប់យកបណ្តុំលក្ខខ័ណ្ឌ
ផ្សេងៗដែលបង្ហាញឱ្យឃើញនូវខ្លួនវាផ្ទាល់ដែលជាការឆ្លុះបញ្ចាំងឱ្យឃើញនូវភាពបរិសុទ្ធ និងភាពមិន
បរិសុទ្ធ, ចំណុចខ្លាំង និងចំណុចខ្សោយរបស់វា ។ 

ចិត្តគំនិត និងមហិច្ឆតារបស់មនុស្ស ត្រូវបានរារាំង ឬធ្វើអោយខកខានមិនបានសំរេចនូវគ្រប់ជំហាន ប៉ុន្តែគំនិត និងសេចក្តីប៉ងប្រាថ្នានៅខាងក្នុងរបស់គេ ត្រូវបានចិញ្ចឹមទុកដោយអាហាផ្ទាល់របស់វា ទោះបីវាជាគំនិតអាក្រក់ ឬបរិសុទ្ធស្អាតស្អំក៏ដោយ ។ អ្នកដែលអាចដាក់កំហិតមនុស្សបានមានតែមនុស្សខ្លួនឯងប៉ុណ្ណោះ, គំនិត និងសកម្មភាពគឺជាអ្នកយាមគុកអោយជោគវាសនា ពួកវាដាក់គុកមនុស្សធ្វើឱ្យមនុស្សគ្មានតំលៃ ប៉ុន្តែពួកវាក៏ជាទេវតារបស់សេរីភាពពួកវារំដោះមនុស្ស ធ្វើឱ្យមនុស្សថ្លៃថ្នូរ ។ 

មនុស្សមិនអាចទទួលបាននូវអ្វីដែលគាត់គ្រាន់តែប្រាថ្នា និងបួងសួងសុំនោះទេ មនុស្សអាចទទួលបានតែរបស់អ្វី ដែលគាត់រកបានដោយសុច្ចរិតតែប៉ុណ្ណោះ ។ សេចក្តីប៉ងប្រាថ្នា និងបួងសួងសុំ នឹងបានមកតាមបំណងនៅពេលដែលសេចក្តីប៉ងប្រាថ្នានិងការបួងសួងនោះចុះសម្រុងគ្នាជាមួយគំនិត និងសកម្មភាព ។

ដោយពិចារណាទៅលើការពិតនេះ តើ ការប្រយុទ្ធប្រឆាំងនឹងកាលៈទេសៈ មានន័យយ៉ាងដូចម្តេច?
វាមានន័យថា មនុស្សនឹងត្រូវធ្វើបដិវត្តប្រឆាំងនឹងលទ្ធផលជានិរន្ត ខណៈដែលមនុស្សកំពុងចិញ្ចឹម និង
ការពារទុកនូវបុព្វហេតុរបស់វានៅក្នុងចិត្តគ្រប់ពេលវេលា ។ 

បុព្វហេតុនោះ អាចចាក់ឫសជាអំពើអបាយមុខដោយមិនដឹងខ្លួន ឬភាពទន់ខ្សោយដោយមិនដឹងខ្លួន, ប៉ុន្តែទោះបុព្វហេតុនោះជាអ្វីក៏ដោយ គឺវាបង្អាក់នូវកិច្ចខិតខំប្រឹងប្រែងរបស់ម្ចាស់របស់វាជានិច្ច ដូច្នោះហើយវាស្រែកទាមទាររកដំណោះស្រាយ ។
ឥទ្ធិពលរបស់គំនិតទៅលើកាលៈទេសៈ Reviewed by ញឹប សុខឡា on 12:55 PM Rating: 5
© រក្សាសិទ្ធិដោយ៖ Kh Voice: សំឡេងនៃជិវិត 2017 - 2018

Contact Form

Name

Email *

Message *

Powered by Blogger.