Top Ad unit 728 × 90

អត្ថបទថ្មីៗ

randomposts

Amnesty International៖ បទចោទប្រកាន់ប្រឆាំងលោក កឹម សុខា មានលក្ខណៈក្បាច់ក្បូរ គួរឲ្យអស់សំណើច។

អង្គការលើកលែងទោសអន្តរជាតិ បានអះអាងថា បទចោទប្រកាន់ទាំងឡាយ ទៅលើលោក កឹម សុខា ពីសំណាក់អាជ្ញាធរដ្ឋាភិបាលនោះ ត្រូវបានធ្វើឡើង តាមបែប«ភូតកុហក»។ អង្គការនេះក៏បានបន្ថែមទៀតថា ប្រព័ន្ធយុត្តិធម៌កម្ពុជា ថាបានស្ថិតក្រោមឥទ្ធិពលរដ្ឋាភិបាល។

លោក «James Gomez» បានថ្លែងបរិហារ ការចាប់ខ្លួនលោក កឹម សុខា នេះថាបានបង្ហាញ ឲ្យឃើញយ៉ាងច្បាស់ ថាអាជ្ញាធររដ្ឋាភិបាលកម្ពុជា បានប្រើកណ្ដាប់ដៃរបស់ខ្លួន សង្កត់ទៅលើប្រព័ន្ធយុត្តិធម៌ ហើយបានប្រើប្រាស់ប្រព័ន្ធយុត្តិធម៌នេះ ជាមធ្យោបាយ ដើម្បីរឹតត្បិត និងឈានទៅបំបាត់សម្លេងប្រឆាំង នៅមុនការបោះឆ្នោតជាតិ។

បុរសខ្លាំងកម្ពុជា បានថ្លែងឡើងថា៖ «រឿងនេះ ជារឿងក្បត់ជាតិ ដែលមានចែង ក្នុងក្រមព្រហ្មទណ្ឌត្រឹមត្រូវ តម្រូវឲ្យចាប់ខ្លួន ហើយមិនត្រូវបរទេសណាលូកលាន់ កិច្ចការរបស់កម្ពុជាទេ ជាពិសេសអ្នកដែលជាបាតដៃទី៣! អ្នកបាតដៃ ដែលធ្លាប់ប្រើ លន់ ណុល ធ្វើរដ្ឋប្រហារ ឥឡូវរឿងដដែលបានកើតទៀត។ (...) ដូចព្រឹត្តិការណ៍ស្លាប់មនុស្ស នៅតាមផ្លូវវេងស្រេង។ អ្វីៗទាំងអស់ មនុស្សនេះអ្នកកសាងដូច្នេះ។ ការចាប់ខ្លូន​នៅពេលនេះ គឺជាការទូទាត់បញ្ជី ពីដើមដល់ចប់ ហើយបាតដៃពីក្រោយ វានៅតែដដែល គឺអាមេរិកាំង។ អំពើក្បត់ជាតិ ឃុបឃិតជាមួយបរទេស ក្បត់​ជាតិ​ខ្លួនឯង គឺតម្រូវឲ្យមានការចាប់ខ្លួនភ្លាម។»។

សម្រាប់លោក «James Gomez» បានវាយតម្លៃវិធានការខាងលើ របស់រដ្ឋាភិបាល ថាជាដំណាក់កាល«ដ៏ខ្លាំងក្លា»មួយ ក្នុងការគាបសង្កត់ គម្រាមកំហែង ទៅលើក្រុមអ្នករិះគន់ និងសារព័ត៌មានឯករាជ្យ។ លោកថា៖ «វាដល់ពេលហើយ ដែលសហគមន៍អន្តរជាតិ ត្រូវបង្ហាញពីជំហរច្បាស់ របស់ផងខ្លួន និងត្រូវដាក់គំនាប ទៅលើលោក ហ៊ុន សែន និងរដ្ឋាភិបាលរបស់លោក ដើម្បីដាក់បញ្ចប់ នូវភាពតានតឹងផ្នែកនយោបាយ ប្រកបដោយគ្រោះថ្នាក់នេះ និងដើម្បីឲ្យមានការគោរពច្បាប់ ជាមូលដ្ឋាន»។

Amnesty International៖ បទចោទប្រកាន់ប្រឆាំងលោក កឹម សុខា មានលក្ខណៈក្បាច់ក្បូរ គួរឲ្យអស់សំណើច។ Reviewed by ញឹប សុខឡា (Nhoeb Sokla) on 10:33 PM Rating: 5
© រក្សាសិទ្ធិដោយ៖ Kh Voice: សំឡេងនៃជិវិត 2017 - 2018

Contact Form

Name

Email *

Message *

Powered by Blogger.