Top Ad unit 728 × 90

អត្ថបទថ្មីៗ

randomposts

កំពុង​តែផ្អើលឆោឡោរឿងករណីប្តីអារ.កសម្លាប់​ប្រពន្ធ បែរជាបុរសម្នាក់នេះប្រាប់គេឯង​​ផ្អើល​រឿង​មួយ​​​ទៀត

ខេត្តបាត់ដំបង៖ មានសេចក្តីរាយការណ៍មួយពីខេត្តបាត់ដំបងបានអោយដឹងថា មានករណីថ្មីមួយទៀតបានកើតឡើង ដោយ​​ប្តី​យក​​កាំបិតប៉័ងតោ​​អារ​.​ក​​ប្រពន្ធ​​ស្លាប់​នៅ​​ថ្លុក​ឈាម ហេតុការណ៍កើត​ឡើង​កាលពី​វេលា​ម៉ោង​០១ និង​៣០​នាទី​រំលង​​អធ្រាត្រ​ចូល​ថ្ងៃ​ទី​៣១ សីហា។ ហេតុការណ៍ នេះ ស្ថិត​នៅ​ចំណុច​ក្រុម​ទី​២២ ក្នុងភូមិច្រាប​ក្រសាំង សង្កាត់​វត្ត​គរ ក្រុង​ខេត្តបាត់ដំបង ហើយ​ប្តី​នោះក៏​អារ​.​ក​ខ្លួនឯង​ដែរ​បំណងស្លាប់ទាំង២នាក់ ដោយ​អារ.ករួច​ទៅ​ដេក​​អោប​​លើ​ស​ព​ប្រពន្ធ​ខ្លួន​ ។

ស្របពេលដែលមនុស្សម្នាកំពុងចោមរោមមើលនៅកន្លែងកើតហេតុ ស្រាប់តែ​មាន​​បុរស​ម្នាក់​បាន​មកនិយាយថា ​ខ្លួន​កំពុង​​ដើរតា​ម​​រកប្រពន្ធ​ដែល​បាត់​ខ្លួន មិនដឹង​នៅ​ទី​ណា​​ទេ។ មនុស្សម្នាក់នោះជាជាងលាបថ្នាំផ្ទះឈ្មោះ​ញឹ​ប ភា​សិ​ដ្ឋ អាយុ​២៨​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ​វី សុភាព អាយុ​២៦​ឆ្នាំ ដែល​កំពុង​បាត់​ខ្លួន និង​មានកូន​ម្នាក់​អាយុ​ជិត​១​ខួប មាន​ទីលំនៅ​ក្នុងភូមិ​អូរ​តា​គី ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល​បុរស​ខាងលើ​អះអាង​ទៀត​ថា ប្រពន្ធ​និង​កូន​គាត់​បាន​បាត់​ពី​ផ្ទះ​៥​ថ្ងៃ​មក​ហើយ ដែល​ខ្លួន​សង្ស័យ​ថា អាច​ត្រូវ​សាច់ញាតិ​ខាង​ប្រពន្ធ​ជា​អ្នក​ជម្លៀស​ចេញពី​ខ្លួន ដោយសារ​មានរឿង​តិចតួច​ជាមួយ​គ្នា ។

បុរសម្នាក់នោះបានបន្តទៀតថាបើខ្លួននៅតែរកបន្ធនោះមិនឃើញទៀត ខ្លួននិងទៅ​ប្ដឹង​សមត្ថកិច្ច​ឱ្យ​ជួយ​អន្តរាគមន៍ ប្រសិនបើ​រកប្រពន្ធ​មិនឃើញ​ទេ​។

ប្រភពពីសាច់ញាតិខាងប្រពន្ធបានបញ្ជាក់ថា ប្រពន្ធរបស់បុរសម្នាក់នេះពិតជាសាច់ញាតិ​បងប្អូនបញ្ជៀសចេញមែន ដោយសារតែខឹង​បុរសជាប្តីតែងតែបង្កហឹង្សាររករឿងឈ្លោះប្រកែកគ្នាពេក ហើយម្យ៉ាងទៀតបុរសម្នាក់នេះក៏មានពាក់ព័ន្ធនិងគ្រឿងញៀនផងដែរ។ ប្រភពពីសាច់ញាតិដ៏ដែលក៏បានបញ្ជាក់ដែលថា ពេល​នេះ សាច់ញាតិ​គ្រាន់តែ​លាក់​​ប្រពន្ធ​មួយ​រយៈ​សិន ដោយ​ខ្លាច​ជន​នេះ​ធ្វើបាប ហើយ​តាម​ពិត​ប្រពន្ធ​និង​កូន​តូច បាន​រត់​ចេញពីផ្ទះ​ជាង​កន្លះ​ខែ​ហើយ មិន​មែន​​ទើប​៥​ថ្ងៃ​ទេ ។


កំពុង​តែផ្អើលឆោឡោរឿងករណីប្តីអារ.កសម្លាប់​ប្រពន្ធ បែរជាបុរសម្នាក់នេះប្រាប់គេឯង​​ផ្អើល​រឿង​មួយ​​​ទៀត Reviewed by ញឹប សុខឡា (Nhoeb Sokla) on 4:57 PM Rating: 5
© រក្សាសិទ្ធិដោយ៖ Kh Voice: សំឡេងនៃជិវិត 2017 - 2018

Contact Form

Name

Email *

Message *

Powered by Blogger.