សំរង់ពាក្យជិវិត
ដើរកាត់ផ្នូរខ្មោចទើបដឹងថាខ្លួននៅរស់ តែពេលនេះខ្ញុំដើរកាត់អ៊ិនធឺណេតមួយសន្ទុះក៏នឹកឃើញន័យរបស់សំរង់ពាក្យនៃអត្ថន័យជិវិត។ ជិវិតគឺដូចជាការដើរផ្លូវមួយដល់វែងឆ្ងាយមួយ បើអ្នកមានត្រីវិស័យសំរាប់មើលនោះគឺមិនថ្វីគឺយើងអាចដឹងថានៅពេលណាដែលយើងត្រូវ ចាប់ផ្តើម ហើយនៅពេលណាដែលយើងនិងត្រូវបញ្ចប់។
ធ្វើយ៉ាងណាទើបអាចរស់នៅដោយស្ងប់សុខជាមួយអតីតកាលរបស់អ្នកបាន?
ដើរកាត់វិថីជិវិតកាន់តែយូរ អ្នកក៏បន្សល់ដានជើងក៏កាន់តែច្រើន នេះគឺជាបរិបទនេះជិវិតដែលវាជារឿងធម្មតានៃធម្មជាតិរបស់ជីវិត។ តែភាគច្រើននៃចិត្តមនុស្សលោកតែតែងមិនសូវពេញចិត្តក្នុងគន្លងដំណើរនៃជិវិតអតិតកាលរបស់ខ្លួនដែលអ្នកបានធ្វើកន្លងមកក្នុងអតិតកាល។ ហើយអ្នកក៏នឹងមិនសប្បាយចិត្តហើយអាចនិងបន្តតការមិនសប្បាយរហូតបើគ្មានវិធីដោះស្រាយនោះ ព្រោះអ្នកអាចមានអារម្មណ៏កំសត់ខ្លួន ឯកោ និងទោមនស្សក្នុងចិត្តជាដើម។
ធម្មជាតិរបស់មារគឺចូលចិត្តយកឈ្នះអ្នកដទៃ ធម្មរបស់ព្រះគឺចូលចិត្តយកឈ្នះចិត្តខ្លួនឯង
បើអ្នកមិនចេះអប់រំចិត្តខ្លួនឯងអោយល្អប្រពៃនោះទេ អ្នកនិងនៅតែជាទាសកររបស់ចិត្ត គឺចិត្តអាក្រក់ ចិត្តបាប ចិត្តមារនេះរហូត អ្នកត្រូវតែយកឈ្នះខ្លួន។ ឈ្នះអ្វីស្មើនិងឈ្នះចិត្តខ្លួនមិនមានទេ។
គន្លងដំណើរនៃភាពបរាជ័យ គឺជាវិថីដែលឆ្ពោះទៅកាន់ជ័យជំនះ
វាមិនមែនជាការនិយាយដើម្បីតែការលើកទឹកចិត្តខ្លួនឯងនោះទេ តែវាក៏ជាបច្ចេកទេសមួយដែលមានប្រសិទ្ធភាពខ្ពស់បំផុតរបស់អ្នកដែលធ្លាប់បរាជ័យផងដែរ។ ដូចមានពាក្យមួយឃ្លាពោលថា៖ គ្មានមេទ័ពអ្នកដែលថាឆ្បាំងមិនដែលចាញ់នោះទេ។
សំរង់ពាក្យជិវិត
Reviewed by ញឹប សុខឡា
on
8:24 PM
Rating:
