Top Ad unit 728 × 90

អត្ថបទថ្មីៗ

randomposts

គួរអោយខ្មាសផែនដី

ខ្មាសនោះសែនខ្មាស   ខ្ញុំខ្មាសលោកិយ   ខ្មាសអស់ប្រុសស្រី   ដែលលង់អាត្មា
វង្វែងអំណាច ចិត្តកាចឫស្យា លង់នឹងតណ្ហា
លែងដឹងត្រូវខុស។

ខ្ញុំខ្មាសមេឃដី   ខ្មាសជនល្បីៗ   សំដីបាតផ្សារ
ខ្មាសអស់ធម្មជាតិ ខ្មាសជាតិសាសនា ខ្មាសអ្នកសិក្សា
ប្រាសចាកវិជ្ជា។

ខ្ញុំខ្មាសព្រឹកព្រៃ  ខ្មាសអស់កវី  បណ្ឌិតអាចារ្យ
អ្នកប្រាជ្ញអ្នកខ្លាំង  រស់ក្នុងរដ្ឋា  បិទភ្នែកវាចា
ប្រាថ្នាលាភបុណ្យ។

កវី នូណារិទ្ធិ

គួរអោយខ្មាសផែនដី Reviewed by ញឹប សុខឡា on 9:49 PM Rating: 5
© រក្សាសិទ្ធិដោយ៖ Kh Voice: សំឡេងនៃជិវិត 2017 - 2018

Contact Form

Name

Email *

Message *

Powered by Blogger.