Top Ad unit 728 × 90

អត្ថបទថ្មីៗ

randomposts

វិធីធ្វើទឹក ប្រទាលកន្ទុយក្រពើ ឆ្ងុយឆ្ងាញ់ ធម្មជាតិពិតៗ

ថ្ងៃនេះសូមចែករំលែក ពីវិធីធ្វើទឹក ប្រទាលកន្ទុយក្រពើ ឆ្ងុយឆ្ងាញ់ ធម្មជាតិពិតៗ ដល់មិត្តនារីៗមេផ្ទះទាំងអស់គ្នាព្រោះវាជាអាហារសុខភាពស្រស់ៗ។

គ្រឿងផ្សំ: ប្រទាលកន្ទុយក្រពើ ( ប្រទាលកាន់តែច្រើនកាន់តែល្អ ស្លឹកតយ ស្ករស ។

វិធីធ្វើ:

១. ដំបូងត្រូវលាងប្រទាលអោយស្អាតមុនចិត សំបក ។ បន្ទាប់មកចិតសំបកយក តែសាច់ល្អ មិនអោយជាប់សំបក សូម្បីតែបន្តិច ព្រោះខ្លាចល្វីង ។ បន្ទាប់មកទៀត សាច់ដែលបករួច ត្រូវលាងទឹកអោយស្អាតច្រើនទឹក អោយជ្រះរំអិល ។ក្រោយពីលាងរួចត្រូវកាត់ ប្រទាលជាដុំៗ ទុកសិន។

. ដាក់ទឹកដាំអោយពុះល្អ (ទឹកតិចរឺច្រើនតាមចំណូលចិត្ត) ។ បន្ទាប់ពីទឹកពុះហើយ យកស្លឹកតយលាងអោយស្អាត ដាក់ចូលឆ្នាំងទឹកពុះ មួយសន្ទុះធំ រួចស្រង់ចោល។

៣. ចុងក្រោយ បន្ទាប់ពីស្រង់ស្លឹកតយ ត្រូវដាក់ស្ករសចូលក្នុងឆ្នាំង (ដាក់ផ្អែមល្មម) មួយពុះ ទើបដាក់សាច់ប្រទាលចូល ស្ងោរអោយឆ្អិនមួយសន្ទុះ ដាក់ចុះជាការស្រេច។

សូមបញ្ជាក់ : បើចង់ឆ្ងាញ់ខ្លាំង ទុកអោយត្រជាក់ រួចច្រកចូលដបស្អាត ដាក់ក្លាសសេ ចាំទទួលទាន។ នាងខ្ញុំធ្វើផ្ទាល់រួចហើយឆ្ងាញ់មែន។
អត្ថបទដោយ៖ Solida


វិធីធ្វើទឹក ប្រទាលកន្ទុយក្រពើ ឆ្ងុយឆ្ងាញ់ ធម្មជាតិពិតៗ Reviewed by ញឹប សុខឡា (Nhoeb Sokla) on 8:14 AM Rating: 5
© រក្សាសិទ្ធិដោយ៖ Kh Voice: សំឡេងនៃជិវិត 2017 - 2018

Contact Form

Name

Email *

Message *

Powered by Blogger.