ការធ្វើការអោយគេ ជាប្រភពទុននៃការចាប់ផ្តើមអាជីវកម្មខ្លួនឯង

លោកឧកញ៉ាបានពន្យល់ថា ការធ្វើការងារឲ្យគេជាទុនមួយដ៏សំខាន់ ព្រោះគ្រប់ការងារទំាងអស់សុទ្ធតែបង្រៀនលោកអ្នកទាក់ទងនឹងគំនិតអាជីវកម្ម ហើយបន្ទាប់មកលោកអ្នកត្រូវតែចាប់យកគន្លឹះណាមួយនៃការងារមកបង្កើតជាអាជីវកម្មសម្រាប់ខ្លួនឯង។ លោកបានបន្ថែមថា ពេលខ្លះលោកអ្នកចង់រកស៊ីតែមិនដឹងរកស៊ីជំនួញអ្វី លោកអ្នកអាចធ្វើការងារឲ្យគេសិនទម្រាំរកឃើញនូវឱកាសល្អ និងមុនរបបណាមួយ នោះយើងក៏មានបទពិសោធន៍ស្រាប់ដែរ។
លោកបានបន្តថា បើអ្នកខ្វះទុនត្រូវយកខ្លួនធ្វើជាដើមទុន ពោលគឺត្រូវធ្វើការឲ្យគេសិន ព្រោះពេលធ្វើការ លោកអ្នកមិនបានគិតតែពីប្រាក់ខែទេ លោកបានដឹងថា អ្វីដែលសំខាន់ជាងប្រាក់ខែ គឺចំណេះដឹងដែលយើងរៀនសូត្រពីការងារ ដើម្បីយកធ្វើទុនពេលចាប់ផ្តើមរកស៊ីខ្លួនឯង។
គួរបញ្ជាក់ដែលថា លោកឧកញ៉ា ម៉ុង ឬទ្ធី ក៏ជាអ្នកជំនួញដែលមានទ្រព្យធន យ៉ាងសម្បើមម្នាក់នៅក្នុងប្រទេសកម្ពុជាភា្លម។ ថ្វីត្បិតតែមានទ្រព្យសម្បត្តិច្រើនបែបនេះក៏ពិតមែន តែលោកតែងធ្វើខ្លួនជាមនុស្សសាមញ្ញ និង ជាទីគោរពស្រឡាញ់នៃប្រជាជនភាគច្រើនផងដែរ ព្រោះតែលោកចូលចិត្តប្រើជីវិតដូចជាប្រជាជនធម្មតា ហើយតែងជួយដល់ប្រជាជនតាមរយៈ ជំនួញដែលលោកបានបង្កើតទៀតផង៕
ការធ្វើការអោយគេ ជាប្រភពទុននៃការចាប់ផ្តើមអាជីវកម្មខ្លួនឯង
Reviewed by ញឹប សុខឡា
on
10:52 AM
Rating:
