Top Ad unit 728 × 90

អត្ថបទថ្មីៗ

randomposts

ឪពុកម្តាយគួរតែឈ្វេងយល់ ពីភាពកង្វះខាតមួយចំនួនក្នុងការចញ្ចឹមអប់រំកូន​

ឪពុកម្តាយគួរតែត្រូឈ្វេងយល់ ពីភាពកង្វះខាតមួយចំនួនក្នុងការចញ្ចឹមអប់រំកូន​

ឪពុកម្តាយខំប្រឹងប្រែងធ្វើការដើម្បីចិញ្ចឹមកូន។ នេះជារឿងត្រឹមត្រូវ! ប៉ុន្តែឪពុកម្ដាយក៏គួរប្រុងប្រយ័ត្ននូវទង្វើមួយចំនួនដែលក្មេងមិនអាចបញ្ចេញសមត្ថភាពរបស់ពួកគេបាន។

  • ខាងក្រោមនេះ យើងនឹងមកសិក្សាតើសកម្មភាពទាំងនោះមានអ្វីខ្លះ៖

១) មិនអនុញ្ញាតឲកូនធ្វើអ្វីដែលថ្មី៖ ទម្លាប់មួយនៃឪពុកម្ដាយដែលហាមក្មេងមិនឲជោគជ័យគឺកុំអនុញ្ញាតឲពួកគេសាកធ្វើអ្វីដែលថ្មីៗ។ មានពេលខ្លះ ឪពុកម្ដាយមានចេតនាមានច្បាស់មួយនេះតែម្តង។ ពួកគាត់ខ្លាចកូនបរាជ័យ។ ប៉ុន្តែ ពួកគាត់មិនដឹងថាបរាជ័យគឺជាផ្នែកមួយនៃជីវិតឡើយ។
    ២) ជួយធ្វើសព្វបែបយ៉ាង៖ ឪពុកម្ដាយខ្លះជួយធ្វើការកូនសព្វបែបយ៉ាង ទោះបីជាកូនអាចធ្វើវាក៏ដោយ។ នេះជាសកម្មភាពមួយដែលហាមក្មេងមិនអាចលូតលាស់ទៅមុខបាន។ ឧទាហរណ៍ថា សូម្បីតែការងារផ្ទះក៏គាត់ជួយធ្វើឲដែរ។
      ៣) សរសើរលើរឿងតូចៗ៖ តើអ្នកជឿវាដែរឬទេ ការសរសើរលើអ្វីដែលមិនគួរសរសើរក៏អាចធ្វើឱ្យក្មេងមិនឲទទួលបានជោគជ័យដែរ។ ការសរសើរក្មេងលើរឿងតូច នឹងមិនលើកទឹកចិត្តដល់ពួកគេទេ។ ឧទាហរណ៍ ឪពុកម្ដាយសរសើរក្មេង១០ឆ្នាំដែលចេះងូតទឹកដោយខ្លួនឯងបាន។
        ៤) មិនលើកទឹកចិត្តលើមិត្តភាព៖ តាមការស្រាវជ្រាវរកឃើញថា លទ្ធផលល្អៗដែលកូនទទួលបានគឺដោយសារឪពុកម្ដាយជួយជំរុញផ្នែកទំនាក់ទំនងដល់កូនរបស់គេ។ ឪពុកម្តាយខ្លាចនេះខ្លាចនេះ ហាមមិនឲសេពគប់គ្រប់គ្នា៕
          ឪពុកម្តាយគួរតែឈ្វេងយល់ ពីភាពកង្វះខាតមួយចំនួនក្នុងការចញ្ចឹមអប់រំកូន​ Reviewed by ញឹប សុខឡា on 9:20 PM Rating: 5
          © រក្សាសិទ្ធិដោយ៖ Kh Voice: សំឡេងនៃជិវិត 2017 - 2018

          Contact Form

          Name

          Email *

          Message *

          Powered by Blogger.