Top Ad unit 728 × 90

អត្ថបទថ្មីៗ

randomposts

អាណិតខ្លួន


I- នឹកឡើងកាលណាឳរាអំពល់ ចង់បាននិមលមកថ្នាក់ថ្នមថែតើធ្វើម្តេចទៅបានរូបមាសស្នេហ៏? អូនខ្ពស់ដូចខែនៅលើមេឃា។

II- អូនល្អទាំងអស់ឥតទាស់ត្រង់ណា ដូចទេពធីតាពីឋានសូគ៌គា
បានជួបអូនម្តងនៅភូមិបាក់ព្រា ញាំបាយជុំគ្នានៅផ្ទះពាលពៅ។

R- អនុស្សាវរីយ៏បងចាំមិនភ្លេច សូរិយារៀបលិចជាមួយឆោមឆ្លៅ
ចរចាផ្តោះផ្តងនៅក្រោមដើមថ្កូវ អស់ទុក្ខហ្មងសៅសប្បាយម្លេះទេ។

VI- មិនយូរប៉ុន្មានយើងក៏បែកគ្នា ព្រោះម្តាយពុំងារគាត់ចិត្តរារេ
បំបែករូបអូនទៅនៅស្រុកគេ លាហើយមាសស្នេហ៏លាទាំងអាល័យ។

ភ្នំពេញៈ ថ្ងៃ សុក្រ ទី ៣១​ ខែ ឧសភា ឆ្នាំ ២០១៣
គង់ ពេជ្រ
KP
អាណិតខ្លួន Reviewed by ញឹប សុខឡា (Nhoeb Sokla) on 8:22 PM Rating: 5
© រក្សាសិទ្ធិដោយ៖ Kh Voice: សំឡេងនៃជិវិត 2017 - 2018

Contact Form

Name

Email *

Message *

Powered by Blogger.