ទស្សនៈ ប្រទេសជាតិមួយនឹង រឹងមាំបានលុះត្រាណាមានការអភិវឌ្ឍន៏វិស័យផេ្សងៗ ត្រូវដើរទន្ទឹម ជាមួយនឹងការ អភិវឌ្ឍន៏ធនធានមនុស្ស។ អភិវឌ្ឍន៏ធនធានមនុស្សត្រូវយកចិត្តទុកដាក់ទៅលើកត្តាពីរយ៉ាងគឺៈ
១. បណ្តុះបណ្តាលមនុស្សអោយមានសមត្ថភាពខ្ពស់ក្នុងធ្វើការងារ បណ្តុះមនុស្សអោយមានចិត្តឧស្សាហ៏ព្យាយាមចេះប្រើពេលវេលាអោយមានប្រយោជន៏ និងចេះស្រាវជ្រាវច្នៃប្រឌិត។
២. បណ្តុះមនុស្សអោយមានសមត្ថភាពខ្ពស់ក្នុងការគិតពិចារណា អោយទៅជាមនុស្សល្អ មានហេតុផល មានមនសិការ ហ៊ានលះបង់ដើម្បីប្រយោជន៏រួម។
ប្រទេសខ្មែរមិនមែនជារបស់នណាម្នាក់ទេ គឺជារបស់ខ្មែរទាំងអស់គ្នា យើងត្រូវជួយតម្រង់ផ្លូវកូនចៅខ្មែរ អោយចេះស្រឡាញ់ជាតិ ចេះស្រឡាញ់ការចេះដឹង ស្រឡាញ់អំពើល្អ ស្រឡាញ់ការងារ សម្លឹងមើលអោយបានវែងឆ្ងាយ ចេះអត់ឳនអធ្យាស្រ័យ។
មនុស្សច្រើនមតិយោលបល់ក៏កាន់តែច្រើន ទោះបីមានមតិខ្លះមិនស្របគ្នា យើងក៏ត្រូវតាំងចិត្តតាំងសតិរបស់ខ្លួនអោយបានជាប់ជាប្រចាំថា ការគ្រាន់តែមានមតិទស្សនៈ មិនស្របគ្នា មិនគួរចាត់ទុកអោយខ្មែរ និងខ្មែរក្លាយជាសត្រូវស្លាប់រស់និងគ្នានោះទេ “នេះជាអំពើដ៏ល្ងង់ខ្លៅមួយ” យើងត្រូវព្យាយាមរិះរកហេតុផលមកពន្យល់ប្រកបដោយភាពទទួលខុសត្រូវខ្ពស់។
ដរាបណាប្រជារាស្ត្រនៅតែល្ងិតល្ងង់ ប្រទេសជាតិនឹងនៅតែធ្លាក់ចុះទៅក្នុងកណ្តាប់ដៃរបស់មនុស្សមួយក្រុមតូច ប្រយោជន៏ធំៗ នឹងធ្លាក់ទៅលើតែពួកបរទេស ឈ្មួញធំៗ នឹងមន្ត្រីពុករលួយ កម្រិតជីវភាពខុសគ្នាកាន់តែឆ្ងាយទៅៗ ប្រកាន់វណ្ណៈ ក្នុងសង្គម អ្នកមាននឹងអ្នកក្រនៅឆ្ងាយពីគ្នា នោះអ្នកក្រ នឹងក្លាយទៅជាទាសកររបស់អ្នកមានទ្រព្យ ពេលនោះវិបត្តិសង្គមនឹងផ្ទុះជាដដែលឡើងវិញ ហេតុនេះយើងមិនគួរចាប់ផ្តើមធ្វើពីពេលនេះ ទៅដើម្បីអនាគតរួមជាតិ និងមាតុភូមិជាទីស្រឡាញ់របស់យើង។