Top Ad unit 728 × 90

អត្ថបទថ្មីៗ

randomposts

យុទ្ធសាស្ត្រ ឈ្នះចិត្តបិទមាត់អ្នកហ៊ាន

ស្ងាត់ៗលេចមកមួយ នៅថ្ងៃនេះ តុលាការ​កោះ​ហៅ​នាយក​រង​វិទ្យុ​អាស៊ី​សេរី​លោក ជុន ច័ន្ទបុត្រ​​​ តុលាការ​កម្ពុជា បាន​សម្រេច​ចេញ​ដី​កា​កោះ​ហៅ​នាយក​រង​វិទ្យុ​អាស៊ី​សេរី​ផ្នែក​ភាសា​ខ្មែរ លោក ជុន ច័ន្ទបុត្រ និង​តំណាង​រាស្ត្របក្សប្រឆាំង២​រូប​ទៀត​ ឲ្យ​ចូល​បំភ្លឺជា​បន្ត​បន្ទាប់ ជុំ​វិញ​​ការចោទ​ថា បាន​បន្លំ​ខ្លួន​ចូល​ពន្ធធនាគារ កាល​ពេល​ថ្មីៗ​នេះ។

បទបរិយាយថ្ងៃនេះគឺថា៖ 

ជំរុំទេវតា សុខចិត្តឈ្នះចិត្តមនុស្សបួនដប់នាក់ ជាជាងឈ្នះចិត្តរាស្រ្តទាំងនគរ។ សម្លុត ប្រមាន គម្រាមកំហែង ដាក់គុក និងសម្លាប់ អ្នកដែលហ៊ាននិយាយការពិត ឬប្រឆាំងខ្លួន ដើម្បីកុំឱ្យអ្នកដែលហ៊ានផ្សេងទៀត និងរាស្ត្រទាំងនគរ ហ៊ាននិយាយការពិតអំពីកំហុសរាប់មិនអស់ និងប្រឆំាងនឹងក្រុមខ្លួន។

ការគម្រាមកំហែង លោកជុន ច័ន្ទបុត្រ ដែលរាស្ត្រ​ ស្ទើទាំងនគរចាត់ទុកថាជា វិរៈជនឈ្នើមម្នាក់របស់ពួកគេ នោះមិនខុសពីជាន់កលោកជន ច័ន្ទបុត្រ តែលានអណ្តាតជំរុំទេវតា។ លោកអាចជាប់គុក ឬលែងបាននៅក្នុងស្រុកខ្មែរដើម្បីដឹកនាំការផ្សាយ អំពីការបោះឆ្នោតខាងមុខ ដូចបំណងរបស់ជំរុំទេតា ដែលមិនចង់អោយអ្នកមានឥទ្ធិពលណាម្នាក់នៅឃ្លាំមើលការបោះឆ្នោតនេះ។

តែជំរុំទេវតា ភ្លេចថា អ្នកដែលរាស្ត្រកាន់តែស្អប់ គឺជំរុំទេវតា ហើយរាស្ត្រមានហេតុផលគ្រប់គ្រាន់ក្នុងការសម្រេចចិត្តក្នុងការបោះឆ្នោត។

តើនេះមិនមែនជាការដែល ជាន់កគេ តែលានអណ្តាតខ្លួនឯងទេឬ ...???
ច្បាំងឈ្នះគ្រប់សមរភូមិមិនប្រាកដថា ខ្លាំង និងឈ្នះរហូតនោះទ...???
ប៉ុន្តែសុខចិត្តឈ្នះចិត្តខ្លួនឯង ជាជាងឈ្នះចិត្តអ្នកដ៏ទៃ ទើបជាអ្នកឈ្នះពិតប្រាកដ។៚

អត្ថបទដោយ៖ ណារិទ្ធ
យុទ្ធសាស្ត្រ ឈ្នះចិត្តបិទមាត់អ្នកហ៊ាន Reviewed by ញឹប សុខឡា on 10:12 PM Rating: 5
© រក្សាសិទ្ធិដោយ៖ Kh Voice: សំឡេងនៃជិវិត 2017 - 2018

Contact Form

Name

Email *

Message *

Powered by Blogger.