Top Ad unit 728 × 90

អត្ថបទថ្មីៗ

randomposts

បើអ្នកយំនោះអ្នកនិងយំតែម្នាក់ឯង តែបើអ្នកសើចនោះពិភពលោក និងសើចជាមួយអ្នក

បើអ្នកយំនោះអ្នកនិងយំតែម្នាក់ឯង តែបើអ្នកសើចនោះពិភពលោក និងសើចជាមួយអ្នក

មិនមែនមនុស្សគ្រប់រូបសុទ្ធតែអត្មានិយមទេ តែជាធម្មជាតិ​របស់មនុស្សទេ ដែលមិនសូវចូលចិត្ត​ចំពោះ​សេចក្តីទុក្ខ​សោកទាំងនេះ តែក្តីទុក្ខទាំងនោះ​​ចេះតែតាមលងបន្លាចមនុស្សគ្រប់ពេលវេលា​ ដូចជា​ស្រមោល​អន្ទោលតាមប្រាណ។ ដូច្នេះក្តីទុក្ខនេះបានធ្វើអោយអ្នកយំ​ហើយស្ថិតនៅក្នុងពិភពមួយដ៏សែនឯកា ហើយក្តីទុក្ខនេះគឺជា​សត្រូវ​នៃជនដ៏ទៃៗផងដែរ។ 

ចូរកុំបន្តោយអោយក្តីទុក្ខនោះដេកត្រាំក្នុងចិត្តរបស់​អ្នក អ្នកត្រូវតែ​រិះគិត​រកវិធីដើម្បីបំបាត់ក្តីនោះវិញ ប្រសើរជាង ការបន្តោយដោយមិនធ្វើអ្វីមួយ។ ព្រោះអ្នកដឹងហើយថា អ្នកសើច​ពិភពលោកនិងរីករាយ​ជា​មួយអ្នក។ មនុស្សនៅជុំវិញខ្លួនអ្នកក៏និងរីករាយ សើចសប្បាយ​តាម​​អារម្មណ៏នៃក្តីសុខទាំងនោះផងដែរ។ 

ការសប្បាយមនុស្សគ្រប់ណា ក៏គេពេញចិត្ត បើអ្នកសប្បាយ​ទឹកមុខអ្នកញញឹម មនុស្សនៅក្បែរ​ខ្លួនអ្នកក៏និង​រំភើព​​ចិត្ត រីករាយចិត្ត​ ផ្ទុយពីការទុក្ខសោករបស់អ្នក។

រក្សាស្នាមញញឹមអ្នកដើម្បីពិភពលោកស្រស់ថ្លា
បើអ្នកយំនោះអ្នកនិងយំតែម្នាក់ឯង តែបើអ្នកសើចនោះពិភពលោក និងសើចជាមួយអ្នក Reviewed by ញឹប សុខឡា (Nhoeb Sokla) on 11:01 PM Rating: 5
© រក្សាសិទ្ធិដោយ៖ Kh Voice: សំឡេងនៃជិវិត 2017 - 2018

Contact Form

Name

Email *

Message *

Powered by Blogger.