Top Ad unit 728 × 90

អត្ថបទថ្មីៗ

randomposts

ដំណឺងល្អសម្រាប់អ្នកកើតឫសដូងបាត

ព្យាបាលសក្តិសិទ្ធចំណាយអស់តិច បើមិនទាន់សម្រចចិត្តថាវះកាត់
ជួយ share ចែករំលែកបន្តផងដូចជាការធ្វើបុណ្យផងដែរ!

* វិធីធ្វើងាយៗ៖
១ មើមឆៃថាវ
២ ទឹកឃ្មុំសុទ្ធ។

ជាដំបូងយកមើមឆៃថាវ កន្លះមើម មកលាងទឹកឲ្យស្អាតរួចកាត់ក្បាលចោលបុក ឬក្រឡុកអោយម៉ដ្ឋច្របាច់យកទឹក ១ស្លាបព្រាបាយ លាយជាមួយទឹកឃ្មុំ១ស្លាបព្រាបាយ ការលាយនេះសម្រាប់ការហូបម្តង រួចកូរឲ្យសព្វចូលគ្នារួចហើយហូបមុនពេលចូលគេង។ 

** សូមកុំហូបទឹកតាមក្រោយតែ បើពិបាកទ្រាំខ្លាំងអាចផឹកទឹកបន្តិចបានហើយ ធ្វើម្តងសម្រាប់ហូបម្តង មិនធ្វើទុកទេ។

- សំរាប់អ្នកដែលទើបតែកើតហូប១ថ្ងៃ ១ដង ។
- សំរាប់អ្នកដែលកើតយូរហើយហូប១ថ្ងៃ ៣ដង ព្រឹក ថ្ងៃ ល្ងាចក្រោយហូបបាយ២០នាទី ហូបរាល់ថ្ងៃរយៈពេល ១អាទិត្យឡើងនឹងមានប្រសិទ្ធភាព។ 

☞ វិធីបន្ថែម៖ កោសមើមថៃថាវលាយជាមួយទឹកឃ្មុំរួចញាត់ចូលរន្ធគូទពេលដេកយប់រយៈពេល៧ម៉ោងតែ៣ថ្ងៃនឹងបានជា។

ប្រភពពី Facebook ដែលបងប្អូនជាច្រើនបានបង្ហោះ និងអ្នកដែលគាត់អនុវត្តវិធីនេះបានទទួលផលល្អ។
វិធីដែលមានអ្នកធ្លាប់ព្យាបាលបែបធម្មជាតិបានជាមានច្រើនរបៀប ការផុសនេះខ្ញុំជ្រើសរើស១ក្នុងចំណោមវិធីទាំងនោះ។

*** សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះគួរប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសណាផ្សេង។
ដំណឺងល្អសម្រាប់អ្នកកើតឫសដូងបាត

សម្រួលដោយ៖ អ៊ាង សុផល្លែត
ដំណឺងល្អសម្រាប់អ្នកកើតឫសដូងបាត Reviewed by ញឹប សុខឡា (Nhoeb Sokla) on 10:53 PM Rating: 5
© រក្សាសិទ្ធិដោយ៖ Kh Voice: សំឡេងនៃជិវិត 2017 - 2018

Contact Form

Name

Email *

Message *

Powered by Blogger.