Top Ad unit 728 × 90

អត្ថបទថ្មីៗ

randomposts

កែម​ ឡី​ ពេលខ្ញុំវិភាគម្តងៗ ខ្ញុំមិនដែលគិតថា ខ្ញុំនឹងមានជិវិតទេ

កែម​ ឡី​ ពេលខ្ញុំវិភាគម្តងៗ ខ្ញុំមិនដែលគិតថា ខ្ញុំនឹងមានជិវិតទេ

ទី១. ឃាតករប្រើកាំភ្លើងខ្លីបាញ់សម្លាប់ តែខ្ទាតឈាមមកប្រឡាក់អាវឃាតករទៅរួច។ ហើយរយៈពេលនៃការបាញ់ និងចាប់បាន គឺខុសគ្នាក្នុងរង្វង់១៥ ទៅ២០នាទី លឿនខុសធម្មតា។ ចំនែកឃាតករទៀតសោត ឈាមប្រឡាក់អាវហើយ ជិះរត់ទាំងជាប់ឈាមលើអាវទៀត។ ឈ្មោះឃាតករ “ជួប សម្លាប់” គឺជារហ័សនាមសុទ្ធសាធ។ 

ទី២. តាំងតែពីដើមមក គឺ កែម ឡី ធ្វើរឿងពីរធំៗ ៖ (ក) រិះគន់រដ្ឋាភិបាលខ្មែរ មន្ត្រីខ្មែរ មេដឹកនាំខ្មែរ ចំៗ ចំនែក (ខ) បង្កើត “យុទ្ធនាការ១០០រាត្រី” ផ្តោតលើការស៊ើបអង្កេត ចំពោះ បញ្ហាព្រំដែនកម្ពុជា-វៀតណាម និងជនអន្តោប្រវេសន៍វៀតណាម។ 

ទី៣. យ៉ាងណាក៏ដោយ រឿង (ក) គឺ កែម ឡី បានធ្វើយូរហើយ តែគ្មានបញ្ហាទេ លើសពីនេះ បើយើងគិតពីយុទ្ធសាស្ត្រ គ្មានអ្នកណាល្ងង់ដល់ថ្នាក់ធ្វើសង្គ្រាមក្នុងនគរខ្លួនឯង ព្រោះមិនអត់ចំណេញ។ ដូច្នេះអ្វីដែលនាំដល់ការបាញ់សម្លាប់គឺ យុទ្ធនាការ១០០រាត្រី។ 

ទី៤. ដូច្នេះ គិតជាយុទ្ធសាស្ត្រ មិនមែនខ្មែរសម្លាប់ខ្មែរឡើយ ប៉ុន្តែ គឺ “គេ”។ គេ នៅគ្រប់ទីកន្លែង គេតាមដានយើងគ្រប់ពេល គេអាចដកយកជីវិតជាតិសាសន៍យើង អ្នកណាម្នាក់ក៏បាន ដកពេលណាក៏បាន នៅកន្លែងណាក៏បាន គេមានអំណាចខ្លាំងជាងយមរាជទៅទៀត។ អ្វីដែលគួរអោយឈឺចាប់បំផុតនោះ គឺ “គេ” អាចមកសម្លាប់ជាតិសាសន៍ខ្មែរ ដល់ក្នុងផ្ទះរបស់យើងតែម្តង។ 

ទី៥. វាធ្វើអោយខ្ញុំនឹកឃើញ យុទ្ធសាស្ត្រមួយ ក្នុងក្បូនទាំង៣៦ គឺ “បង្ករចលាចលសង្គម នៅក្នុងប្រទេសជិតខាង ដើម្បីកុំអោយគេមានពេលកសាងជាតិ និងរួបរួមកម្លាំងគ្នា”។ ជាទូទៅ រឿងចេះតែកើតឡើងជាបន្តបន្ទាប់។ រឿងចាស់ៗ ដែលជិតសៈស្បើយទៅហើយ ក៏មានរឿងថ្មី កើតឡើង។ កើតរឿងឡើងម្តងៗ វាបានធ្វើអោយគេសម្រេចនូវបំណងកខ្វក់របស់គេ នោះ គឺ បំបែកបំបាក់គ្នា ហែកខ្មែរ ជាពីរបីជំរៀកដើម្បីត្រួតត្រាគ្រប់គ្រង។ 

ទី៦. អ្វីដែលត្រូវចំពោះករណីរបស់ កែម ឡី គឺ (ក) ធ្វើម៉េចអោយការស្លាប់របស់ កែម ឡី ខ្លាយជាមានប្រយោជន៍សម្រាប់ជាតិ, (ខ) ធ្វើម៉េចយកកាស្លាប់របស់ កែម ឡី ធ្វើជាការសាមគ្គីជាតិ និងរួបរួមជាតិ, (គ) ធ្វើម៉េចកុំអោយអ្នកសម្លាប់បានជោគជ័យ នូវបំណងចុងក្រោយរបស់គេ ព្រោះគេចង់អោយខ្មែរហែកគ្នាជាពីរ។ គ្រាន់តែកើតរឿងភ្លាម ខ្មែរក៏ហែកជាពីរមួយរំពេចភ្លាម តាមបំណងរបស់គេ។ “គេ” គឺជា “យមរាជ”។ គេ គឺជា “ចោរប្លន់ជាតិ”។ 


កែម​ ឡី​ ពេលខ្ញុំវិភាគម្តងៗ ខ្ញុំមិនដែលគិតថា ខ្ញុំនឹងមានជិវិតទេ
ទី៧. នៅក្នុងសៀវភៅ “Third Indochina War” នៅទំព័រទី១១៩ រដ្ឋមន្ត្រីការបរទេសអាមេរិកកាំង Henry Kissinger បាននិយាយថា ក្នុងការចចារទីក្រុងប៉ារីស Le Duc Tho មិនបានលាក់នូវ ការប៉ុនប៉ងរបស់ខ្លួនឡើយ ដោយនិយាយថា “វាជាវាសនារបស់ប្រទេស វៀតណាម ដើម្បីគ្រប់គ្រងទាំងឥណ្ឌូចិន និងបណ្តាប្រទេសអាស៊ី-អាគ្នេយ៍ទាំងអស់” ហើយ នាយករដ្ឋមន្ត្រី Pham Van Dong បានប្រាប់ Henry Kissinger ថា “យើងគឺជាប្រជាជនព្រុសស៊ៀរ នៃអាស៊ី-អាគ្នេយ៍។ យើងជាប្រជាជនដែលមានអំណាចជាងគេ មានថាមពលជាងគេ មានប្រាជ្ញាជាងគេ ជាងបណ្តាប្រទេសជិតខាង ហើយយើងមិនចាំបាច់ ប្រើទ័ពដើម្បីពង្រីកដែនឥទ្ធិពលរបស់ខ្លួនឡើយ”។
ពេលដែលយើងកំពុងសសេរ កំពុងនិយាយ កំពុងពិភាក្សាគ្នា “គេ” កំពុងតែបន្តតាមដានយើង ស្វែងរកយើងដោយភាពហ្មត់ចត់ ដើម្បីកម្ទេចយើង កម្ចាត់យើងចោល ម្តងមួយៗ ដើម្បីបន្តសម្រេចផែនការណ៍របស់គេ។

១០ កក្តដា គឺជា Black Sunday។ បញ្ហាមិនមែនគ្រាន់តែរឿងការស្លាប់របស់ កែម ឡី ម្នាក់ប៉ុណ្ណោះទេ ប៉ុន្តែគឺរឿង “គេ” នៅតែមានបំណងសម្លាប់ជាតិយើង។ 


សូរ សមយុទ្ធ
១០ កក្តដា ២០១៦ កំពង់ឆ្នាំង
កែម​ ឡី​ ពេលខ្ញុំវិភាគម្តងៗ ខ្ញុំមិនដែលគិតថា ខ្ញុំនឹងមានជិវិតទេ Reviewed by ញឹប សុខឡា on 11:25 PM Rating: 5
© រក្សាសិទ្ធិដោយ៖ Kh Voice: សំឡេងនៃជិវិត 2017 - 2018

Contact Form

Name

Email *

Message *

Powered by Blogger.