Top Ad unit 728 × 90

អត្ថបទថ្មីៗ

randomposts

មានតិច តែសុខច្រើន.....

សព្វថ្ងែនេះយើងមានឧ​បករណ៏ជំនួយភាពលំបាក់ និងជួយកាត់បន្ថយពេលវេលាស្ទើរតែគ្រប់បែបយ៉ាង ប៉ុន្តែជីវិតបែរជារវល់កាន់តែច្រើន ហើយពេលទំនេរក៏កាន់តែតិច ថយចុះទៅវិញ។ បើយើងប្រៀបធៀបអ្នកទីក្រុង និងអ្នកជនបទ យើងនឹងឃើញគម្លាតដ៏ឆ្ងាយរវាងពេលវេលាទំនេររបស់អ្នកទាំងពីរពួកនោះ។

ចំពោះអ្នកនៅជនបទទោះបីមិនមានរថយន្តថ្មីៗល្អៗ ដូចអ្នកក្រុងក៏ពិតមែនតែពួកគេមានពេលរស់​នៅជាមួយក្រុមគ្រួសារកូនចៅយ៉ាងកក់ក្តៅ។ ផ្ទុយទៅវិញអ្នក្រុងថ្វីត្បិតមានរថយន្តថ្មីទំនើបតែពួកគេស្ទើរគ្មាន​ពេលវេលារស់នៅជួបជុំគ្រួសារសោះឡើយ។ ដូច្នេះស្ថានភាពក្នុងក្រុមគ្រួសារក៏ពុំសូវជាមានសុភមង្គលឬភាពកក់ក្តៅដែរ។ 
ការមានទ្រព្យសម្បិត្តតិចតួចប៉ុន្តែមានសេរីភាពសុភមង្គលប្រសើរជាជាងការរស់លើវីឡាស្កឹមស្កៃ តែគ្មានសេចក្តីសុភមង្គល ដូច្នេះខ្ញុំសុំធ្វើជាអ្នកមានតិចតែប្រសើរជាងអ្នកមានច្រើនទៅចុះ។ 

សូមត្រឹមស្គាល់ពាក្យថាគ្រប់គ្រាន់ នោះសេចក្តីសុខព្រមទាំងសុភមង្គលប្រាកដជានឹងអន្ទោលតាមប្រាណអ្នកជានិច្ច។ 

មានតិច តែសុខច្រើន.....


រោគា ភ័យខ្លាច ការបរាជ័យ ការខូចចិត្ត ឬការបាត់បង់សាច់ញាតិជាទីស្រឡាញ់ ប្រការទាំងអស់នេះមិនមែនជារឿងអាក្រក់អីនោះទេ។ ប៉ុន្តែវាអាចនាំមកនូវបទពិសោធន៏សម្រាប់ជីវិតរបស់យើងយ៉ាងច្រើន ស្ទើរតែរាប់មិនបាន។ 
មានតិច តែសុខច្រើន.....
មានតិច តែសុខច្រើន..... Reviewed by ញឹប សុខឡា on 8:42 AM Rating: 5
© រក្សាសិទ្ធិដោយ៖ Kh Voice: សំឡេងនៃជិវិត 2017 - 2018

Contact Form

Name

Email *

Message *

Powered by Blogger.