Top Ad unit 728 × 90

អត្ថបទថ្មីៗ

randomposts

សម្ដេចតេជោ ចំអក​មេ​សាធារណការ​រាជធានី​ថា «​ឲ្យ​មើលផ្លូវ​មើល​មែន ត្រង់​ខូច​ប៉ុន្មាន​អញ​មិនដឹង​»


ពី​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​អគារ​រដ្ឋបាល​ថ្មី របស់​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​សម្ដេច ហ៊ុន សែន បាន​បញ្ជាក់ថា​ជាថ្មី​បញ្ហា​នៅក្នុង​រាជធានី​ភ្នំពេញ​មាន​បី​ចំណុច គឺ​បញ្ហា​កកស្ទះ​ចរាចរណ៍ បញ្ហា​ស្ទះលូ និង​បញ្ហា​សំរាម​។ ប្រមុខ​រដ្ឋាភិបាល​ដែល​ទទួលស្គាល់ថា ការ​សាសង​ផ្លូវថ្នល់​នាពេល​បច្ចុប្បន្ននេះ​កំពុងមាន​ការរីកចម្រើន​នេះ បានដាក់​ការងឿងឆ្ងល់​ដែរ​ថា មូលហេតុ​បានជា​ផ្លូវ​ចេះតែ​សាងសង តែ​ហេតុអ្វី​ពេល​ខូច​ផ្លូវ​អត់​មាន​អ្នក​ជួសជុល​វិញ​។​

​ជាមួយគ្នានេះ​សម្ដេច ហ៊ុន សែន ក៏បាន​រិះគន់​ចំៗ​លើ​ប្រធាន​និង​អនុប្រធាន​សាធារណៈ​រាជធានី​ភ្នំពេញ និង​អភិបាល​ខ័​ណ្ឌ ថា​មិនដែល​យក​ភ្នែក​មើល​លើ​បញ្ហា​ផ្លូវ​ទេ «​ទៅណា​អស់​ទៅ​»​។ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​រិះគន់​លោក សាំ ពិសិដ្ឋ ប្រធាន​សាធារណៈការ​រាជធានី​ថា តាំងពី​លោក សាំ ពិសិដ្ឋ កាន់តំណែង​នេះ​មក បញ្ហា​ខូច​ផ្លូវថ្នល់​កើតឡើង​គ្រប់កន្លែង​ហើយ តែ​គ្មាន​ការជួសជុល​វិញ​ឲ្យ​បានល្អ​​ឡើយ ដោយ​លោក បាន​ប្រៀប​លោក សាំ ពិសិដ្ឋ ដូច ធ្នញ្ជ័យ​ ថា «​តិច​ឲ្យ​ទៅ​មើលផ្លូវ មើល​មែន​!​តិច​នាយករដ្ឋមន្ត្រី​គាត់​ប្រាប់​ឲ្យ​អញ​មើលផ្លូវ​តើ ត្រង់​ខូច​ប៉ុន្មាន​អញ​មិនដឹង​»៕
សម្ដេចតេជោ ចំអក​មេ​សាធារណការ​រាជធានី​ថា «​ឲ្យ​មើលផ្លូវ​មើល​មែន ត្រង់​ខូច​ប៉ុន្មាន​អញ​មិនដឹង​» Reviewed by ញឹប សុខឡា on 10:58 AM Rating: 5
© រក្សាសិទ្ធិដោយ៖ Kh Voice: សំឡេងនៃជិវិត 2017 - 2018

Contact Form

Name

Email *

Message *

Powered by Blogger.