ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង ACU "ស៊ុត ឌីណា មានលុយជាង ៧លានដុល្លារ និងមាសជាង១២គីឡូក្រាម"
លោក ស៊ុត ឌីណា ឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាតែងតាំងថ្មីប្រចាំនៅប្រទេសកូរ៉េខាងត្បូង។
អង្គភាពប្រឆាំងអំពើពុករលួយ (ACU) នៅថ្ងៃទី ៧មេសានេះ បានចេញសេចក្តីប្រកាសអះអាងថា លោកស៊ុត ឌីណា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង មានប្រាក់ ៧លាន២សែនដុល្លារអាមេរិក និងមានមាសគីឡូចំនួន ៣៣៩តម្លឹង ស្មើនឹង ១២.៧៤គីឡូក្រាម។ ការប្រកាសនេះ បន្ទាប់ពី ACU បានចុះស៊ើបអង្កេត និងសាកសួរសាក្សី ទាំងក្នុងប្រទេសកម្ពុជា និងកូរ៉េខាងត្បូង។
ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង ACU "ស៊ុត ឌីណា មានលុយជាង ៧លានដុល្លារ និងមាសជាង១២គីឡូក្រាម"
Reviewed by ញឹប សុខឡា
on
4:54 PM
Rating: