Top Ad unit 728 × 90

អត្ថបទថ្មីៗ

randomposts

មនុស្សសម័យថ្មីចូលចិត្តលេងទូរស័ព្ទយូរ ជាជាងនៅកំដរសង្សារ

មនុស្សសម័យថ្មីចូលចិត្តលេងទូរស័ព្ទយូរ ជាជាងនៅកំដរសង្សារ ស្របពេលគ្នាទៅនឹងកំនើន ប្រជាជន មានការកើនឡើង សន្ទុះនៃការរីកចំរើនផ្នែកប្រព័ន្ធបចេ្ចកវិទ្យាទំនើប​​​ៗ ក៏កំពុងតែស្ទុះងើបវិវឌ្ឍន៍ យ៉ាងឆាប់រហ័សគួរ អោយគត់សំគាល់ នោះរួមមានទាំង កុំព្យួរទ័រ ទូរស័ព្ទដៃ ប្រភេទស្មាតហ្វូន អាយហ្វូន អាចផែត ធែមផ្លេត និងឧបករណ៍ដ៏ទំនើបដទៃទៀត។ នេះបានធ្វើអោយមនុស្សក្នុងសម័យ ទំនើបនេះ ចំណាយពេលយ៉ាងច្រើនទៅលើបច្ចេកវិទ្យាទាំងនោះ ជាជាងការប្រើពេលផ្អែមល្ហែមជាមួយគួរស្នេហ៍។ 
តើមានកតាអ្វីដែលធ្វើអោយមនុស្សចំណាយពេលច្រើនជាមួយនិងសំភារៈនិយមទាំងនោះ? លោក ដេវិដ ចនសុន អ្នកស្រាវជ្រាវរបស់ក្រុមហ៊ុន o2 និយាយថា៖ ទូរស័ព្ទស្មាតហ្វូនកំពុងតែមានការរីកចំរើន ខ្លាំងឡើងៗជាមួយនឹង រាងតូច ស្រាលស្តើង និងងាយស្រួលដាក់ តាមខ្លួន រួមជាមួយគ្នានោះដែលក៏មានប្រព័ន្ធ Software ជាច្រើនបានរីកដុះដាល់ និងមានប្រជាប្រិយភាពខ្លាំងល្បីទូទាំងពិភពលោក។ 

កម្មវិធី Game ការឆែកអ៊ីនធឺណិត និងមើលវេបសាយផ្សេងៗ។ ក្នុងនោះយើងក៏មិនភ្លេចដែលនូវ វេបសាយបណ្តាយ សង្គមជាពិសេសគឺ ហ្វេសប៊ុក ដែលកំពុងតែពេញនិយមក្នុងគ្រប់ស្រទាប់វណ្ណៈ មនុស្សភាពច្រើនចំណាយពេលលេង ហ្វេសប៊ុកយូរៗ ជាមួយនិងការកំសាន្តដោយ លេងឆាត សរសេរខាំមឹន អានពត៌មាន ឬក៏ថតរូបបង្ហោះបង្ហាញពីភាព រសនិយមរបស់ពួកគេ។ 

ខ្លះទៀតក៏ចំណាយពេលច្រើននៅជាមួយនិងទូរស័ព្ទដោយការ ស្តាប់បទចម្រៀង មនុស្សខ្លះទៀត រាល់ពេលបាន ជួបគឺដាក់កាស គ្រប់ពេល សូម្បីតែពេលដែលពួក គេគេងក៏ដាក់ កាសស្តាប់ ចម្រៀងផងដែរ។ និងខ្លះទៀតចូលចិត្តនិយាយទូរស័ព្ទ យូរៗ ដោយខ្លះ ចំណាយពេល ២ ទៅ៣ ម៉ោងក្នុងការជជែក គ្នាតាមទូរ ស័ព្ទ។ 

ការសង្កេតថ្មីមួយទៀតគឺ គ្រប់ពេលដែលមានការជួបជុំគ្នា មិនថាការ ដើរកំសាន្ត ចូលក្លឹបផឹកស៊ី ជូបជុំគ្រួសារ អង្គុយជជែកគ្នាលេង ក៏ពួកគេកាន់ទូរសព្ទហើយខ្លះទៀត ចុចៗ ដោយខ្លះមិន ដឹងចុចអ្វីផង។ 

ទាំងនេះហើយទើបធ្វើអោយមនុស្សភាគច្រើនបានចំណាយពេលលេងទូរស័ទ្ទរហូតភ្លេចលេងជាមួយសង្សារ៕ 


មនុស្សសម័យថ្មីចូលចិត្តលេងទូរស័ព្ទយូរ ជាជាងនៅកំដរសង្សារ Reviewed by ញឹប សុខឡា (Nhoeb Sokla) on 8:21 PM Rating: 5
© រក្សាសិទ្ធិដោយ៖ Kh Voice: សំឡេងនៃជិវិត 2017 - 2018

Contact Form

Name

Email *

Message *

Powered by Blogger.