សូមព្យាយាមស្វែងរកឱកាសជាជាងការរង់ចាំឱកាសមកដល់

ការទទួលបាននូវជោកជ័យលើរឿងអ្វីមួយ តែងតែជាក្តីប្រាថ្នារបស់មនុស្សគ្រប់រូប។ ប៉ុន្តែឳកាសទាំងនោះវាមិនមែន កើត ឡើងដោយឯកឯងនោះឡើយគឺវាពឹងផ្អែកលើការខំប្រឹងប្រែង ជាជាងការ ពឹងផ្អែកលើព្រេងវាសនា។ វាជាការ ប្រកួត ប្រជែងដ៏ស្វិតស្វាញមួយ ពីព្រោះនរណាៗ ក៏ចង់បាន ឱកាសជោកជ័យបែបនេះដែរ។
បទពិសោធន៍មួយនៃការបរាជ័យក្នុងការបាត់បង់ឱកាសគឺការប្រមាថពេលវាលាដោយអាងថា ព្រឹកពេក ថ្ងៃពេក ល្ងាចពេក យប់ពេក ហើយក៏ទុកកិច្ចការងារនោះៗចោល។ បើសិនជាអ្នកចង់ធ្វើអ្វីមួយ ពេលវាលាគឺសំខាន់ខ្លាំងណាស់ ហើយក៏ត្រូវ ស្វែងយល់អោយច្បាស់ ពីអត្ថប្រយោជន៍ និងគោលដៅដែលត្រូវធ្វើផងដែរ។
បើអ្នកទទួលបានឱកាសហើយអ្នកត្រូវស្វែងយល់ពីឱកាសនោះអោយបានច្បាស់និងត្រូវកសាងសមត្ថភាព ដើម្បីតម្រូវ នឹងលក្ខណដែលគេត្រូវការ។ ការត្រៀមលក្ខណៈអោយបានល្អអាចនឹងធ្វើអោយយើងទទួលបានជោគជ័យ។ ហើយ មានការបរាជ័យវិញក៏មិនត្រូវអស់សង្ឃឹមដែរ ត្រូវព្យាយាមលើក្រោយទៀត។ ជារួមគឺត្រូវធ្វើកិច្ចការអ្វីមួយ ដោយក្តីសង្ឃឹម។
អ្នកត្រូវរលឹកខ្លួនឯងថា យើងក្រតែមិនខ្ចិល និងមិនដេកចាំឱកាសដើរមករកយើងដែរ ដូចពាក្យមួយឃ្លាពោលថា៖ “ទ្វានិងបើកដល់អ្នកដែលបានគោះ”។
កិច្ចខិតខំប្រឹងប្រែងមិនទុកកិច្ចការចោលអ្នកក៏គង់និងបានសម្រេចក្នុងថ្ងៃណាមួយ ដូចជាក្អមដែលគេតាំង ទុកលើ ដំបូកភ្លៀងធ្លាក់ខ្ចោកៗ តែរាល់ថ្ងៃអស្រ័យយូរទៅគង់តែពេញបាន ដូច្នេះជាដើម្បី។ល។
"Find opportunities don't wait for them to find you"
សូមព្យាយាមស្វែងរកឱកាសជាជាងការរង់ចាំឱកាសមកដល់
Reviewed by ញឹប សុខឡា
on
12:18 AM
Rating:
