Top Ad unit 728 × 90

អត្ថបទថ្មីៗ

randomposts

ល្មោភ (បទកាកគតិ)

ល្មោភ (បទកាកគតិ) 
១. ល្មោភនឹងមាសប្រាក់ ល្មោភនឹងបុណ្យសក្ដិ ល្មោភនឹងបារី ល្មោភនឹងហិង្សា ល្មោភនឹងស្រាស្រី ល្មោភនឹងបំភ្លៃ ជួបក្តីអន្តរាយ។ 
២. ល្មោភនឹងអំណាច ហានក្លាមិនខ្លាច ទុច្ចរិតទាំងឡាយ គំរាមកិបកេង ញាតិមិត្តជិតឆ្ងាយ សុខនឹងប្រែក្លាយ សង្គ្រាមវឹកវរ។
៣. ល្មោភនឹងល្ងង់ខ្លៅ ឃើញល្អមិនទៅ ឃើញរាស្ត្រមិនអរ ឃើញគេបានសុខ មិនជួយសាទរ ចិត្តមិនស្មោះសរ វឹកវរសង្គម។
៤. ល្មោភនឹងឆក់ប្លន់ ល្មោភនឹងបែរបន់ ល្មោភនឹងទួញយំ ល្មោភខាងញុះញង់ ខ្ជះខ្ជាយមិនសម ឃ្លាតឆ្ងាយភារម្យ ទុក្ខធំមិនខាន។
៥. ល្មោភរំលោភច្បាប់ ខ្ញុំសូមរ៉ាយរ៉ាប់ គឺបាត់ថ្កើងថ្កាន ល្មោភខាងលម្អៀង អន្តរាយមិនខាន ល្មោភនាំគ្រប់ប្រាណ បាត់បង់ក្តីសុខ។

៦. សូមគិតឡើងវិញ កុំបីទោម្នេញ ញាតិខ្មែរគ្រប់ស្រុក អ្នកតូចអ្នកធំ ឈប់ល្មោភនាំសុខ ជុំញាតិអែអុក ជួបសុខមង្គល៕ _ rfa
ដោយ យី ឆេងអ៊ួ (ប៉េង)2013-08-10 

ល្មោភ (បទកាកគតិ) Reviewed by ញឹប សុខឡា on 12:16 AM Rating: 5
© រក្សាសិទ្ធិដោយ៖ Kh Voice: សំឡេងនៃជិវិត 2017 - 2018

Contact Form

Name

Email *

Message *

Powered by Blogger.