Top Ad unit 728 × 90

អត្ថបទថ្មីៗ

randomposts

ពិភពលោកបាត់បង់វិរៈបុរសដ៏ឆ្នើម Nelson Mandela

បុរសល្អក្នុងប្រវតិ្តសាស្ត្ររបស់មនុស្សជាតិ គឺលោក Nelson Mandela ដែលធ្លាប់ជា ប្រធានាធិបតី អាហ្រិកខាង ត្បូងបានទទួល មរណ ភាពនៅអាយុ ៩៥ឆ្នាំ ដោយជំងឺ រលាក សួតធ្ងន់ធ្ងរ។

កាលពីថ្ងៃព្រហស្បតី៏ទី ៥ ខែធ្នូ ឆ្នាំ ២០១៣ ប្រពភពត៌មានជាតិ និងអន្តរជាតិមានការអារម្មណ៏ និង បាន ធ្វើអោយសាធារណៈជនមានការផ្ងើកផ្អើរ ដោយបានការចុះផ្សាយ ពីរមណភាពរបស់លោក Mandela។

លោក Nelson Mandela គឺជាអតីតប្រធានាធិបតីរបស់អាហ្រ្វិកខាងត្បូង និងជានិម្មិតរូប នៃការរើបំរះ ពីការជិះជាន់ប្រកាន់ពូជសាន៍ និងជាជ័យលាភីរង្វាន់ណូបែលសន្តិភាពពិភពលោក ហើយលោក ក៏បាន ពុះពារគ្រប់ឧបសគ្គក្នុងជិវិតរបស់លោកយ៉ាងលំបាកវេទនា ដោយធ្លាប់ជាប់ពន្ធនាគារ អស់ រយៈ ២៥ឆ្នាំ នៅកោះ រប់បេន (សព្វថ្ងៃនេះកោះ រប់បេន បានក្លាយទៅជាកន្លែងទេសចរណ៏ ដ៏ពេញ និយម ដែលបាន ចារឆ្លាក់នូវទុក្ខវាទនារបស់លោក Mandela)។ ការបាត់បង់ សេរីភាពអស់ រយៈពេល ដ៏យូរសែនយូរបែបនេះ រួមទាំងការធ្វើទារុណកម្មនិងការគាប សង្កត់ គ្មានមេត្តាត្រា ប្រណីក្នុង បំណងដើម្បីអោយពួក គាត់បាត់ បង់ការតស៊ូក្នុងការ ទាមទាសិទ្ធសេរីភាព និងធ្វើ អោយបាត់ បង់ ក្តីសង្ឃឹម គ្រប់សព្វបែបយ៉ាងរបស់លោក។

នេះចាត់ទុកថា គឺជាសេចក្តីទុក្ខយ៉ាងក្រៃលែងក្នុងប្រវត្តិសាស្ត្រ ព្រោះថាពេល នេះលោកគឺជាមេដឹក នាំ ដែលមានកេរ្តិ៏ឈ្មោះល្អ និងលេចធ្លោ ជាអ្នកមានសេចក្តី ប្រាថ្នាក៏ខ្លាំក្លាដឹក នាំបងប្អូនប្រជាជន ស្បែកខ្មៅអោយរួចផុតពីការរើសអើមពណ៏សម្បុរ និងគ្មានមនុស្សធម៏។

ពីការរស់នៅក្នុងពន្ធនាគារមករហូតបានក្លាយខ្លួនជាមេដឹកនាំកំពូលមួយរូប ដែលមាន កេរ្ត៏ឈ្មោះល្អ ក្នុង ពិភពលោក រហូរដល់អង្គការសហប្រជាជាតិបានកំណត់ ថ្ងៃមួយមានឈ្មោះថា ថ្ងៃ Nelson Mandela’s Day.។

មេដឹកនាំកំពូលៗនៅលើពិភពលោកក៏បានសម្តែងនូវមរណៈទុក្ខជាមួយនឹងប្រជាជាតិ អាហ្រ្វិកខាង ត្បូង ទាំងអស់ដែលបានបាត់បង់នូវមេដឹកនាំដ៏ល្អម្នាក់នេះ។ លោក Barak Obama ប្រធានាធិបតី សហរដ្ឋ អាមេរិក បានមានប្រសសាសន៏ថា៖ “លោក Mandela បានសម្រេច នូវសេចក្តីប្រាថ្នារបស់ លោក ជា ច្រើនលើសលប់ក្នុងជិវតរបស់គាត់”។ ចំនែកឯ លោកប្រធានាធិបតីអង់គ្លេស David Cameron ក៏បាន បង្ហាញពីទុកគ្រាគ្រាំរបស់លោក ចំពោះមរណៈរបស់ Mandela ថា៖ “លោក Mandela គឺជា វិរៈបុរសរបស់មនុស្សជាតិ នាយគសម័យបច្ចុប្បន្ន”។


-----------------------------------------------------------------------------------------------------------
លោក Nelson Mandela ទទួល​មរណភាព ក្នុង​ជន្មា​យុ៩៥ឆ្នាំ

 លោក Nelson Mandela កើត​នៅ​ថ្ងៃទី១៨ ខែកក្កដា​ឆ្នាំ១៩១៨ នៅ​ភូមិ Mvezo នៅ​អាហ្វ្រិក​ខាងត្បូង។ លោក​មានឈ្មោះ​ពេញ​ដែល​គេ​ហៅ​នៅក្នុង​ក្រុម​សហគមន៍​ដែល​លោក​រស់នៅ​ថាNelson Rolihlahla Mandela។ ក្នុង​ជីវិត​របស់លោក លោក​បាន​រៀប​អាពាហ៍ពិពាហ៍​ចំនួន៣ដង​រួចមកហើយ ដោយ​បច្ចុប្បន្ន​លោក​មានកូន​បង្កើត​ចំនួន១០នាក់ និង​ចៅ​បង្កើត​ចំនួន១៧នាក់។

ក្នុងនាម​ជា​មេធាវី​មួយរូប​នា​ឆ្នាំ១៩៤៤ លោកNelson Mandelaបាន ចូលរួម​ក្នុង​ចលនា​ប្រឆាំងនឹង​ការរើសអើង​ពូជសាសន៍​ជាមួយ​គណបក្ស​សមាជជាតិ​ អាហ្វ្រិក។ កាលនោះ​លោក Nelson Mandela បាន​ប្រឈម​នឹង​ការស្លាប់​ម្តង​រួចទៅហើយ នៅ​ឆ្នាំ១៩៦៤ ដោយ​លោក​បាន​តស៊ូ​ប្រយុទ្ធ​ប្រឆាំងនឹង​ក្រុម Apartheid។ ក្រុម​ខាងលើ​បាន​ចាប់ខ្លួន​លោក​ជាមួយ​បក្សពួក​ប្រឆាំង​ចំនួន៨នាក់​ទៀត។ បន្ទាប់មក​ពួកគេ​បាន​ប៉ុនប៉ង ដាក់ទោស​លោក​ប្រហារជីវិត។ តែ​ទីបំផុត លោក​បាន​ជាប់​ក្នុង​ព​ន្ធា​គារ​ជិត២៧ឆ្នាំ គិតពី​ឆ្នាំ១៩៦៤រហូតដល់១៩។

ក្នុងកំឡុងពេល​ជាប់ឃុំ​នៅ​កោះ Robbin ពួក​ផ្តាច់ការ Apartheid បាន​បង្ខំ​ឱ្យ​លោក​ធ្វើការ​ជា​ទម្ងន់ ក្នុង​សិប្បកម្ម​កាប់​ថ្ម។ ការងារ​ដោយ​បង្ខំ​ខាងលើ​បាន​បន្សល់​ឱ្យ​លោក រហូតដល់​សព្វថ្ងៃនេះ គឺ​ជំងឺ​រលាក​សួត​ធ្ងន់ធ្ងរ ព្រោះ​កម្ទេច​ថ្ម​បាន​ចូលទៅក្នុង​ផ្លូវដង្ហើម របស់លោក និង​ជំងឺឆ្លង​នានា។

ក្រោម​សម្ពាធ​ពី​សហគមន៍​អន្តរជាតិ លោក​ត្រូវបាន​របប Apartheid ដោះលែង​ឱ្យមាន​សេរីភាព​ឡើងវិញ នា​ឆ្នាំ១៩។ បន្ទាប់មក​លោក​បានទទួល​ពានរង្វាន់​ណូ​ប៊ែ​ល​សន្តិភាព​នា​ឆ្នាំ១៩៩៣ ស្តីអំពី​ការប្រយុទ្ធ​ប្រឆាំងនឹង​ការរើសអើង​ពូជសាសន៍។ ហើយ១ឆ្នាំ​បន្ទាប់ លោក​ត្រូវបាន​ប្រជាជន​អាហ្វ្រិក​ខាងត្បូង បោះឆ្នោត​ជ្រើស​ជា​ប្រធានាធិបតី ស្បែក​ខ្មៅ​ដំបូង​អ​ង្អ​ស់ ដោយ​ទទួលបាន​សំឡេង ៦៦%។
កាលនោះ​លោក​មកពី​គណបក្ស សមាជជាតិ​អាហ្វ្រិក (ANC)។ ដែល​បក្ស​ខាងលើ​មាន​គោលនយោបាយ​ប្រយុទ្ធ​ប្រឆាំងនឹង​ការ​រើ​ង​អើ​ង​ព័ណ៌​ សម្បុរ។ ជាពិសេស​ជា​បក្ស​ដែល​កាន់អំណាច​សព្វថ្ងៃ នៅ​អាហ្វ្រិក​ខាងត្បូង​ផងដែរ។

 Nelson Mandela បាន​បំរើការ ជា​ប្រ​ធានា​ធិបតេយ្យ​ពេញ​មួយ​អាណត្តិ និង​បន្ទាប់មក​បន្តធ្វើ​ជា​រដ្ឋ​បុរស​និង​ដឹកនាំ​យុទ្ធនា​ការប្រឆាំង​ ជម្ងឺអេដស៍​មុនពេល​លោក​ចូលនិវត្តន៍​ពី​ជីវិត​សាធារណៈ​នៅ​ឆ្នាំ២០០៤។

លោក Nelson Mandela ត្រូវបាន​ក្រុមគ្រួសារ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ នាទី​ក្រុង Johannesburg កាលពីដើមឆ្នាំ២០១៣នេះ ដោយ​ជំងឺ​រលាក​សួត​ធ្ងន់ធ្ងរ។ ហើយថ្មីៗកន្លង​ទៅនេះ គេ​បាន​សន្និដ្ឋានថា លោក​បាន​ស្និត​ក្នុង​ដង្ហើមចុងក្រោយ​ទៅហើយ គឺ​លោក​អាច​បន្ត​ជីវិត​បាន​ដោយ​ការប្រើប្រាស់​ខ្យល់​ដង្ហើម​សប្ប​និម្មិត ប៉ុណ្ណោះ។ ពោលគឺ​គេ​ចង់ឱ្យ​លោក​បន្ត​ជីវិត​បាន​រហូត​ដល់ ថ្ងៃ​ខួបកំណើត​គម្រប់៩៥ឆ្នាំ​របស់លោក​កាលពី​ថ្ងៃទី១៨ កក្កដា​ឆ្នាំ​២០១៣​កន្លងទៅនេះ៕


ពិភពលោកបាត់បង់វិរៈបុរសដ៏ឆ្នើម Nelson Mandela Reviewed by ញឹប សុខឡា (Nhoeb Sokla) on 7:03 PM Rating: 5
© រក្សាសិទ្ធិដោយ៖ Kh Voice: សំឡេងនៃជិវិត 2017 - 2018

Contact Form

Name

Email *

Message *

Powered by Blogger.