កូនក្រមុំអាយុ៨ឆ្នាំ ស្លាប់ក្រោមដៃកូនកម្លោះអាយុ៤០ឆ្នាំ ក្នុងរាត្រីក្រេបទឹកឃ្មុំ
មានរឿងគួរឲ្យភ្ញាក់ផ្អើល និងមិនចង់ឲ្យជឿមួយបានកើតមានឡើងនៅតំបន់ Hardh ភាគពាយ័ព្យនៃប្រទេសយេមែន គឺក្មេងស្រីម្នាក់អាយុ៨ឆ្នាំបានរៀបការជាមួយបុរសម្នាក់អាយុ៤០ឆ្នាំ ក្នុងនាមជាកូនកម្លោះនិងកូនក្រមុំ កាលពីសប្តាហ៍មុន។
ករណីដែលគួរឲ្យសង្វេគបំផុតនៅក្នុងរឿងដែលមិនចង់ឲ្យជឿនិងភ្ញាក់ផ្អើលនេះ គឺកូនក្រមុំដែលគេស្គាល់ថា មានឈ្មោះ Rawan បានស្លាប់បាត់បង់ជីវិតភ្លាមក្រោយពេលនាងទទួលរងគ្រោះថ្នាក់ហូរឈាមច្រើនមិនឈប់ចេញពីទ្វារមាសក្នុងពេលរាត្រីផ្សំដំណេកជាមួយនឹងកូនកម្លោះអាយុ៤០ឆ្នាំនោះ។
តាមសមត្ថកិច្ចប៉ូលិស យេមែន បានឲ្យដឹងថា កូនកម្លោះអាយុ៤០ឆ្នាំ ដែលរួមភេទជាមួយកូនក្រមុំអាយុត្រឹម៨ឆ្នាំ បណ្តាលឲ្យស្លាប់បាត់បង់ជីវិតនោះ ត្រូវបានប៉ូលិសចាប់ខ្លួនបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ហើយ។
គួរបញ្ជាក់ជូនដែរថា បើតាមរបាយការណ៍របស់ក្រសួងសង្គមកិច្ចប្រទេសយេមែន គឹបានឲ្យដឹងថា ស្ត្រីច្រើនជាងពាក់កណ្តាលនៅក្នុងប្រទេសនេះគឺបានរៀបការនៅមុនអាយុ១៥ឆ្នាំ៕
កូនក្រមុំអាយុ៨ឆ្នាំ ស្លាប់ក្រោមដៃកូនកម្លោះអាយុ៤០ឆ្នាំ ក្នុងរាត្រីក្រេបទឹកឃ្មុំ
Reviewed by ញឹប សុខឡា
on
9:59 AM
Rating:
