ជាមួយនឹងប្រវែង៥៤០.៧០០ហ្វ៉ីត(១៦៤.៨០០ម៉ែត្រ) ស្ពាន Danyang-Kunshan Grand bridge បានក្លាយជាស្ពានដ៏វែងជាងគេលើពិភពលោក។
ស្ពានយក្សមួយនេះមានទីតាំងនៅខេត្ត Jiangsu ប្រទេសចិន។ការសាងសង់ប្រើរយៈពេលអស់៤ឆ្នាំ ដោយចំណាយទឹកប្រាក់យ៉ាងសម្បើមរហូតដល់៨.៥ពាន់លានដុល្លា។ ការសាងសង់សំណង់យក្សនេះបានផ្តល់ការងារអោយកម្មករចំនួន១០.០០០នាក់ដែលជាហេតុផលនៃការចំណាយដ៏សម្បើមនោះ។
ជាមួយនឹងការប្រើសសរទ្ររហូតដល់ជាង២០០០ដើមនោះបានធ្វើអោយស្ពាននេះវែងជាងស្ពាន Golden Gate bridge ក្នុងទីក្រុង San Francisco ១៨ដងឯណោះ។ Danyang-Kunshan Grand bridge គឺជាស្ពានយក្សទំនើបអស្ចារ្យហើយត្រូវបានទទួលស្គាល់ជាផ្លូវការថាជាស្ពានវែងជាងគេលើពិភពលោកដោយគណៈកម្មាធិការកំណត់ត្រាពិភពលោក Guinness
ក្នុងឆ្នាំ២០១១ផងដែរ៕
ប្រែសំរួលដោយ: ចេង ស្រីម៉ូវ
រក្សាសិទ្ធិគ្រប់យ៉ាងដោយ: ភូមិអច្ឆរិយៈ
ប្រភពអត្តបទៈ lee