Top Ad unit 728 × 90

អត្ថបទថ្មីៗ

randomposts

ស្វែងយល់ពីរបាំនៅប្រទេសកម្ពុជា







ស្វែងយល់ពីប្រវត្តិរបាំនៅប្រទេសកម្ពុជា
      ប្រទេសកម្ពុជាបច្ចុប្បន្ន ជាប្រទេសតូចហើយខ្សត់ខ្សោយ ប៉ុន្តែប្រទេស និងប្រជាជនកម្ពុជានេះ ត្រូវបានទទួល​មរតកដ៏ច្រើនសម្បើម ជាកេរ្តិ៍ដំណែលដូនតាខ្លួនទុកអោយ ពិសេស​គឺសម្បត្តិ​វប្បធម៌​នៃ​អារ្យធម៌អង្គរដ៏រុងរឿង។
 ​​​  ក្រៅពីប្រាសាទបុរាណរាប់ពាន់ដែលមានសិលាចារិក និងរូបចម្លាក់ល្អវិចិត្រ រាយស្ទើរតែ​ពាស​ពេញ​ដែនដីឥណ្ឌូ​ចិនទាំងមូល ខ្មែរនៅមានតន្ត្រីច្រើនវង់ មានអាយុរាប់ពាន់ឆ្នាំមក​ហើយដែលមាន​តួនា​ទី​ខុសៗ​គ្នា ជាប់ទៅនឹងជីវិតប្រចាំ​ថ្ងៃផង ជាប់ទៅនឹងសាសនាផង ដូចជាៈ
  ១-វង់ភ្លេងអារក្សសម្រាប់ពិធីបុណ្យខាងជំនឿអារក្ស អ្នកតា ដែលជាមរតកតាំងពីមុន គ.ស មកម្លេះ ហើយមាន​បទភ្លេង និងចំរៀងចំនួន៥៦បទ។
​​​   ២-វង់តន្ត្រីប្រពៃណី ឬភ្លេងការដែលមានដើមកំណើតតាំងពីដើមស.វទី១នៃគ.ស ពោលគឺតាំង​ពីពេលដែលរៀប​​​​អភិសេក (មង្គលការ) រវាងព្រះថោង និងនាងនាគ ព្រះបឋមមហាក្សត្រខ្មែរ​មក​ម្លេះ។ វង់​ភ្លេងនេះមានបទភ្លេង និងទំនុកច្រៀង ១៣៣បទ ដែលបានរកឃើញហើយ។
 ៣-វង់ភ្លេងពិណពាឡៈ ជាវង់តន្ត្រីដែលជាប់នឹងសាសនាផង និងជាវង់ដែលជូន​ល្ខោនស្រមោល​ស្បែកធំ ល្ខោន​ខោល (ល្ខោនប្រុស-ពាក់មុខ) និងរបាំព្រះរាជទ្រព្យដែល​សុទ្ធតែជាប្រភេទ​សិល្បៈ​សក្ការៈ។ វង់តន្រ្តីនេះមានបទភ្លេង​២៥០បទ។

នៅមានត.........................
ដកស្រង់អត្ថបទទាំងស្រុងពីសៀវភៅ របាំខ្មែរ របស់ ពេជ្រ ទុំក្រវិល ទំព័រ ៤
ស្វែងយល់ពីរបាំនៅប្រទេសកម្ពុជា Reviewed by ញឹប សុខឡា on 5:31 PM Rating: 5
© រក្សាសិទ្ធិដោយ៖ Kh Voice: សំឡេងនៃជិវិត 2017 - 2018

Contact Form

Name

Email *

Message *

Powered by Blogger.