ពេលវេលាទើបដឹងថាក្តីស្រឡាញ់ មានតំល្លៃធំធេង
កាលព្រេងនាយ នៅលើកោះមួយមានអារម្មណ៏ជាច្រើននៅទីនោះ ដូចជា អារម្មណ៏រីករាយ សោកសៅ ក្តីស្រឡាញ់ ភាពស្រស់ស្អាត ។ល។ ថ្ងៃមួយ មានការប្រកា សអាសន្នថា កោះនេះនឹងលិចនៅក្នុងពេលឆាប់ៗនេះហើយ ដូច្នេះពួកគេទាំងអស់គ្នា ក៍ប្រញប់ រៀបចំទូក ដើម្បី ចាក់ចេញពីលើ កោះនេះរៀងៗខ្លួន។ ក្នុងពេលនេះមានតែ ក្តីស្រឡាញ់ មួយ ប៉ុណោ្ណះ ដែលមិន ព្រមចាកចេញ។ វាចង់នៅលើកោះនេះ រហូត ដល់ដំណាក់កាលចុងក្រោយ។ នៅពេលដែល កោះនេះ លិចជិតផុត ក្តីស្រឡាញ់ ក៍សំរេចចិត្តហៅអោយគេជួយ។ នៅពេល នោះចំពេលដែល ភាពស្តុកស្តម្ភ កំពុងអ៊ុំទូកដ៏ធំមួយឆ្លងកាត់តាមទីនោះ។ ឃើញ ដូច្នេះ ក្តីស្រឡាញ់ ក៏ស្រែក ថា ភាពស្តុកស្តម្ភ តើអ្នកអាច ជួយយកខ្ញុំចេញ ពីកោះនេះ បានទេ? ទេ…! ខ្ញុំមិនអាច ជួយ អ្នក បានទេ ព្រោះនៅលើទូករបស់ខ្ញុំផ្ទុកពេញទៅដោយមាសពេជ្រជាច្រើន គ្មានកន្លែង ទំនេរ សំរាប់អ្នកទេ។ បន្ទាប់មក ក្តីស្រឡាញ់ ក៏សំរេចចិត្តស្រែក ហៅ ភាពស្រស់ស្អាត ដែល កំពុង តែជិះទូក ដ៏ស្អាត មួយឆ្លងកាត់អោយជួយ។ ទេ…! ខ្ញុំមិនអាច ជួយអ្នក បានទេ មើល ទៅខ្លួនអ្នកទទឹកហើយប្រលាក់ ប្រឡួកទៀត វាធ្វើអោយគគ្រិចនិងខូចទូករបស់ខ្ញុំ ភាពស្រស់ស្អាត ឆ្លើយ។ ចំនែក សោកសៅ ក៏នៅក្បែរនោះដែរ ក្តីស្រឡាញ់ ក៏ស្រែកអោយជួយ បង សោកសៅ តើបងអាច អោយខ្ញុំ ទៅ ជា មួយបងផងបានទេ? ទេ…! ក្តីស្រឡាញ់ ខ្ញុំសោកណាស់ ខ្ញុំចង់ចង់នៅម្នាក់ឯង។ អារម្មណ៍រីករាយ ក៏ឆ្លងកាត់ទីនោះដែរ ប៉ុន្តែដោយសាររវល់តែរីករាយពេក មិនបានលឺ ក្តីស្រឡាញ់ ស្រែកហៅ អោយ ជួយនោះ ទេ។ រំពេចនោះមានសម្លេងមួយបន្លឺឡើង មកជាមួយខ្ញុំមក ក្តីស្រឡាញ់ ចាំខ្ញុំជួយចម្លងអ្នក ។ ក្តីស្រឡាញ់ សប្បាយ ចិត្តពេក ធ្វើអោយ នាង ភ្លេច សួរ ឈ្មោះ សប្បុរសជន នោះ។ នៅ ពេល ដែលពួកគេមកដល់ច្រាំង សប្បុរសជននោះក៏ធ្វើដំណើរទៅផ្ទះគាត់បាត់។ ក្តី ស្រឡាញ់ ដឹងថាខ្លួនជំពាក់គុណសប្បុរសនោះ នាងក៏ដើរទៅសួរ ចំណេះដឹង ថា តើអ្ នក ដែល ជួយខ្ញុំនោះ គេជានរណ?… គាត់គឺ ពេលវេលា ចំណេះដឹង ឆ្លើយ។ ហេតុអ្វី ពេល វេលា ព្រមជួយខ្ញុំ ? ក្តីស្រឡាញ់ សួរ។ ចំណេះដឹង ឆ្លើយ ព្រោះមានតែ ពេលវេលា ទេទើបដឹងថា ក្តីស្រឡាញ់ មានតំល្លៃធំធេងប៉ុណ្ណា។
ពេលវេលាទើបដឹងថាក្តីស្រឡាញ់ មានតំល្លៃធំធេង
Reviewed by ញឹប សុខឡា
on
10:27 PM
Rating: