Top Ad unit 728 × 90

អត្ថបទថ្មីៗ

randomposts

បុណ្យវិសាខបូជា








ថ្ងៃ១៥កើតខែពិសាខ ជាថ្ងៃមួយដែលពុទ្ធសាសនិកជនតែងដឹងគ្រប់គ្នាថា ជា​ «ថ្ងៃវិសាខបូជា»។ ថ្ងៃនេះពុទ្ធបរិស័ទក្នុងសាសន​មណ្ឌលទាំងអស់ តែងនិយមនាំគ្នាធ្វើរាល់ៗឆ្នាំ ពុំដែលខានឆ្នាំ ណា មួយឡើយ, ឲ្យតែដល់ថ្ងៃ១៥កើត ពេញ បូណ៌មីខែវិសាខហើយពុទ្ធបរិស័ទចំណុះជើងវត្តនីមួយៗ ក៏នាំគ្នាទៅ​កាន់​ទីវត្ត អារាមរៀងៗខ្លួន មានទាំងផ្កាភ្ញី ប្រទីបជ្វាលា ទៀន ធូបជាដើម យកទៅបូជាចំពោះព្រស្តូប​ជាទីបញ្ចុះ​ព្រះសារីរិក​ធាតុ និងឧទ្ទិសិកចេតិយ គឺព្រះពុទ្ធបដិមា ដែលប្រតិស្ឋានទុកជាគ្រឿងសំគាល់ក្នុងអារាមផ្សេងៗ ឧទ្ទិស​ថ្វាយ​ចំពោះព្រះ សម្មាសម្ពុទ្ធដែលបរិនិព្វានទៅជាយូរអង្វែងហើយ ប្រជុំគ្នាស្តាប់ព្រះសង្ឃសូត្រ ស្វាធ្យាយ និងស្តាប់​ព្រះធម៌ទេសនា។

ការធ្វើវិសាខបូជានេះ ដើម្បីរំលឹកដល់កាលដែល ព្រះអង្គទ្រង់ប្រសូត្រ, ទ្រង់ត្រាស់ដឹងនូវសព្វញ្ញូពុទ្ធ និងទ្រង់បរិនិព្វាន

ការធ្វើវិសាខបូជា សំដៅចំពោះនក្ខត្តសម័យទាំង៣កាលនេះឯង។
  • ព្រះអង្គទ្រង់ប្រសូតិនៅថ្ងៃសុក្រ ពេញបូណ៌មី ខែវិសាខ ឆ្នាំច, វេលាជិតថ្ងៃត្រង់។
  • ត្រាស់ដឹងនៅថ្ងៃពុធ ពេញបូណ៌មីខែវិសាខ ឆ្នាំរកា វេលាជិតភ្លឺ, មុន ព.ស ៤៥ ឆ្នាំ, ព្រះជន្មាយុ ៣៥ ឆ្នាំ។​
  • បរិនិព្វានក្នុងថ្ងៃអង្គារ ពេញបូណ៌មីខែវិសាខ ឆ្នាំម្សាញ់ វេលាបែកបច្ចូសសម័យមុន ព.ស ១ ឆ្នាំ ព្រះជន្មាយុ ៨០ ឆ្នាំ។
បុណ្យវិសាខបូជា Reviewed by ញឹប សុខឡា on 6:34 PM Rating: 5
© រក្សាសិទ្ធិដោយ៖ Kh Voice: សំឡេងនៃជិវិត 2017 - 2018

Contact Form

Name

Email *

Message *

Powered by Blogger.